ព័ត៌មានអន្ដរជាតិ
ក្មួយប្រុសលោក គីម ជុងអ៊ុន បាត់ខ្លួន បន្ទាប់ពីជួបជាមួយភ្នាក់ងារ CIA
ក្មួយប្រុសរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថាត្រូវ CIA ចាប់ខ្លួន ។ លោក Kim Han-sol គឺជាកូនប្រុសរបស់លោក Kim Jong-nam ដែលជាបងប្រុសរបស់លោក គីម ដែលត្រូវបានគេធ្វើឃាតដោយប្រើភ្នាក់ងារសរសៃប្រសាទនៅឆ្នាំ ២០១៧ ។
គេបានអះអាងថា បុរសដែលត្រូវគេនិរទេសខ្លួនអាយុ ២៥ ឆ្នាំដែលត្រូវបានគេនិយាយថារស់នៅក្នុងជីវិតប្រណីត ឥឡូវនេះកំពុងលាក់ខ្លួន បន្ទាប់ពីបានប្រគល់ខ្លួនអោយភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ។
សារព័ត៌មាន New Yorker រាយការណ៍ថា ក្រុមអ្នកប្រឆាំងរបស់កូរ៉េខាងជើងលោក Free Joseon បានអះអាងថាបានជួយភៀសខ្លួនក្មួយប្រុសរបស់លោក គីម រូបនេះ បន្ទាប់ពីការស្លាប់ឪពុករបស់លោក ។

ក្រោយចេញពីកូរ៉េខាងជើងលោក Han-sol បានទៅក្រុងម៉ាកាវ ហើយក្រោយមករស់នៅក្នុងក្រុងតៃប៉ិ នៃកោះតៃវ៉ាន ពោល ២ ថ្ងៃ បន្ទាប់ពីឪពុករបស់គាត់ត្រូវបានសម្លាប់ ។
ទន្ទឹមនោះមានការចោទប្រកាន់ថា ភ្នាក់ងារ CIA ពីរនាក់បានព្យាយាមស្ទាក់ចាប់គាត់នៅឯក្រុងតៃប៉ិ ហើយក្រោយមកគាត់ត្រូវបានគេនាំទៅមន្ទីរឃុំឃាំងជាទីតាំងដែលគាត់បាត់ខ្លួន ។
ការបង្ហាញមុខជាសាធារណៈចុងក្រោយរបស់ Han-sol គឺនៅក្នុងវីដេអូឃ្លីបមួយដែលចេញផ្សាយដោយលោក Free Joseon នៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីមរណភាពរបស់ឪពុកគាត់ ។

ក្នុងវីដេអូរយៈពេល ៤០ វិនាទីគាត់បាននិយាយថា “ខ្ញុំឈ្មោះ Kim Han-sol មកពីប្រទេសកូរ៉េខាងជើងដែលជាផ្នែកមួយនៃគ្រួសារលោក គីម នេះជាលិខិតឆ្លងដែនរបស់ខ្ញុំ ។ ឪពុកខ្ញុំត្រូវបានសម្លាប់ពីរបីថ្ងៃហើយ ។ បច្ចុប្បន្នខ្ញុំនៅជាមួយម្តាយ និងប្អូនស្រីរបស់ខ្ញុំ” ។
សកម្មជនសន្មតថា លោក Han-sol បានទាមទារសិទ្ធិជ្រកកោននៅក្នុងប្រទេសមួយផ្សេងទៀត ប៉ុន្តែបាននិយាយថា ក្រុមរបស់គាត់បានធ្វើឲ្យមានកំហុសដល់ CIA ទើបមានការចាប់ខ្លួននេះ ។
គួររម្លឹកថា ឪពុករបស់លោក Han-sol គឺលោក Kim Jong-nam បានស្លាប់ បន្ទាប់ពីត្រូវបានវាយប្រហារជាមួយភ្នាក់ងារសរសៃប្រសាទ VX ខណៈពេលដែលគាត់កំពុងដើរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Sun
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


