ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមទទួលព្យុះ សេមប៉ាកា រយៈពេល ៣ ថ្ងៃ ចាប់ពីព្រឹកស្អែកទៅ
បើយោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិវៀតណាម (NCHMF) បានឲ្យដឹងថា នៅវេលាម៉ោង ៤ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ស្អែកនេះ ព្យុះសេមប៉ាកា “Cempaka” នឹងស្ថិតចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រពីទីក្រុង Mong Cai ខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម ។

ទន្ទឹមនោះ ក្នុងរយៈពេល ២៤ ម៉ោង ព្យុះដែលនៅខាងលើសមុទ្រចិនខាងត្បូងមួយនេះ នឹងរំកិលទៅទិសពាយ័ព្យក្នុងល្បឿន ៥ ទៅ ១០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក្នុងរយៈពេលពី ២៤ ទៅ ៤៨ ម៉ោងទៀត ព្យុះនេះទំនងជានឹងផ្លាស់ប្តូរទិសដៅ ហើយរំកិលទៅទិសនិរតីវិញក្នុងល្បឿន ៥ ទៅ ១០ គីឡូម៉ែត្រក្នុងមួយម៉ោងដូចគ្នា ។

បន្ថែមពីនេះ ដោយសារឥទ្ធិពលនៃការផ្លាស់ប្ដូរទិសដៅរបស់វា ព្យុះសេមប៉ាកា “Cempaka” នឹងបណ្ដាលឲ្យមានភ្លៀងធ្លាក់រាយប៉ាយ និងផ្គររន្ទះនៅតំបន់ភាគខាងជើង និងខេត្ត Thanh Hoa ភាគខាងកើតប្រទេសវៀតណាមនៅយប់ថ្ងៃពុធ ទី២១ ខែកក្កដានេះ ដោយមានភ្លៀងធ្លាក់មធ្យម និងច្រើននៅតាមមូលដ្ឋាន ហើយបង្កជាជំនន់ទឹកភ្លៀងក្នុងកម្រិតជាមធ្យមពី ២០ ទៅ ៤០ មីល្លីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោង និងអាចច្រើនជាង ៦០ មីល្លីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងនៅកន្លែងខ្លះ ។

ចំណែកចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកក្កដា ព្យុះសេមប៉ាកា “Cempaka” នឹងបោកបក់នៅតំបន់ភាគខាងជើង និងតំបន់កណ្ដាលប្រទេសវៀតណាម ជាមួយនឹងមានភ្លៀងធ្លាក់ល្មម និងខ្លាំងក្នុងកម្រិតពី ៥០ ទៅ ១០០ មីល្លីម៉ែត្រ និងលើសពី ២៥០ មីល្លីម៉ែត្រនៅកន្លែងខ្លះ ។

ស្របពេលជាមួយគ្នានេះ តំបន់ភាគខាងជើង និងខេត្ត Thanh Hoa នៅតែបន្តទទួលការព្រមានពីផ្គររន្ទះ ចាប់ពីយប់ថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកក្កដា ជាមួយនឹងភ្លៀងធ្លាក់ពីតិចទៅច្រើនទៅតាមមូលដ្ឋាន ក៏ដូចជាហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការបាក់ដីនៅខេត្តតំបន់ភ្នំផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Nhan Dan
ចុចអាន ៖ កម្ពុជានឹងរងឥទ្ធិពល ជ្រលងនៃកូនព្យុះ សេមប៉ាកា ៤ ថ្ងៃ រាប់ចាប់ពីថ្ងៃនេះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ