ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ត្រៀមផលិតវ៉ាក់សាំងការពារជំងឺគ្រុនចាញ់
បន្ទាប់ពីផលិតវ៉ាក់សាំងបង្ការ Covid-19 ជាមួយបច្ចេកវិទ្យា mRNA បានដោយជោគជ័យ ពេលនេះក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់គ្រោងនឹងប្រើបច្ចេកវិទ្យាដូចគ្នានេះដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងជំងឺគ្រុនចាញ់ដំបូងបំផុត។

គម្រោងផលិតវ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់នេះ ត្រៀមនឹងចាប់ផ្ដើមសាកល្បងគ្លីនិកនៅឆ្នាំ ២០២២ ដែលវាជាគំនិតផ្តួចផ្តើមក្នុងការ “លុបបំបាត់ជំងឺគ្រុនចាញ់” និងត្រូវបានគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាហ្វ្រិក (CDC) ។

លោកសាស្រ្តាចារ្យបណ្ឌិត Ugur Sahin នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុន BioNTech មានប្រសាសន៍ថា “ការឆ្លើយតបទៅនឹងរោគរាតត្បាតបានបង្ហាញថា វិទ្យាសាស្ត្រនិងការច្នៃប្រឌិតអាចផ្លាស់ប្តូរជីវិតរបស់មនុស្សដើម្បីគោលបំណងរួមមួយ”។ ក្នុងនោះការបង្កើតវ៉ាក់សាំងតាមបច្ចេកវិទ្យាទំនើបជាដំណោះស្រាយដើម្បីបញ្ចប់ជំងឺរាតត្បាត។

វ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA ជាវ៉ាក់សាំងជំរុញឱ្យរាងកាយមនុស្សបង្កើតសរសៃប្រូតេអ៊ីនចេញធាតុបង្កជំងឺ ដើម្បីបង្កឱ្យមានប្រតិកម្មភាពស៊ាំឆ្លើយតបទៅនឹងវីរុសវិញ។
គោលបំណងរបស់ក្រុមហ៊ុន BioNTech គឺបង្កើតវ៉ាក់សាំងបច្ចេកវិទ្យា mRNA ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ជាមួយនឹងភាពស៊ាំការពារយូរអង្វែងដើម្បីបង្ការជំងឺគ្រុនចាញ់និងអត្រាមរណភាពបណ្ដាលមកពីជំងឺនេះផងដែរ។
ក្រុមហ៊ុនឱសថយក្សនេះក៏កំពុងស្វែងរកជំនួយពីដៃគូសហការដើម្បីបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក mRNA ដែលទំនើបបំផុត ដើម្បីឆាប់ដំណើរការផលិតកម្មកាន់តែឆាប់រហ័ស។ គេរំពឹងថា វានឹងដំណើរការនៅដើមឆ្នាំ ២០២២៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ India Today
ចុចអាន៖ ក្រុមហ៊ុនឱសថមួយរបស់ ជប៉ុន ចាប់ផ្តើមធ្វើតេស្តថ្នាំគ្រាប់ព្យាបាលកូវីដ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


