Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ប្រកាសឲ្យ បុគ្គលិកសហព័ន្ធចាក់វ៉ាក់សាំង មិនដូច្នោះទេ នឹងប្រឈមការធ្វើតេស្តជាប្រចាំ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសឲ្យបុគ្គលិកសហព័ន្ធស៊ីវិលទាំងអស់ ត្រូវទទួលវ៉ាក់សាំងប្រឆាំងកូវីដ បើមិនដូច្នោះទេ នឹងប្រឈមការធ្វើតេស្តជាប្រចាំ វិធានការគម្លាតសង្គម តម្រូវការពាក់ម៉ាស់និងដាក់កំហិតលើការធ្វើដំណើរ។

យោងតាមទិន្នន័យឆ្នាំ ២០២០ បានបង្ហាញថា សហរដ្ឋអាមេរិក មានបុគ្គលិកស៊ីវិលប្រហែល ២.១៨ លាននាក់ និងមនុស្ស ៥៧០,០០០ នាក់ផ្សេងទៀត ធ្វើការឲ្យសេវាកម្មប្រៃសណីយ៍អាមេរិក (USPS)។ គេមិនច្បាស់ទេថា តើលោក បៃដិន មានគម្រោងអនុវត្តតម្រូវការនេះ ចំពោះសេវាប្រៃសណីយ៍ឬចំពោះអ្នកម៉ៅការ ដែលធ្វើការឲ្យរដ្ឋាភិបាលសហព័ន្ធដែរឬក៏អត់នោះទេ។

ប្រភពដែលបដិសេធបញ្ចេញអត្តសញ្ញាណបាននិយាយថា រដ្ឋមួយចំនួននិងទីក្រុងញូវយ៉ក បានប្រកាសពីតម្រូវការស្រដៀងគ្នានេះ។

ទីភ្នាក់ងារអាមេរិកជាច្រើន បានតម្រូវឲ្យពាក់ម៉ាស់នៅតាមអគារសហព័ន្ធ ក្នុងចំណុចផ្ទុះកូវីដ ស្របតាមការណែនាំ ដែលចេញដោយការិយាល័យគ្រប់គ្រងនិងថវិកាសេតវិមាន (OMB)។

កាលពីថ្ងៃពុធ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បាននិយាយថា ជិត៦៧ភាគរយនៃតំបន់របស់អាមេរិក គឺមានអត្រាឆ្លងខ្ពស់ ពោលគឺកើនឡើងពី ៦៣,៤ភាគរយ បើធៀបនឹងថ្ងៃអង្គារ។

រដ្ឋាភិបាលសហព័ន្ធ កំពុងតែព្យាយាមដើម្បីទប់ស្កាត់ជំងឺរាតត្បាត ក្នុងក្តីសង្ឃឹម ចៀសវាងការបិទប្រទេស ព្រោះវីរុសបំប្លែងខ្លួន Delta កំពុងរីករាលដាលយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម