ព័ត៌មានអន្ដរជាតិ
ចិន ដាក់ការរឹតត្បិតថ្មី ខណៈ វីរុសបំប្លែងខ្លួនឥណ្ឌា Delta វាយលុកជិតពាក់កណ្តាលប្រទេស
ប្រទេសចិនបានដាក់ការរឹតត្បិតលើការធ្វើដំណើរថ្មី ចំពេលមានការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលបានឆ្លងរីករាលដាលដល់ជាង ៥០០ ករណី ក៏ដូចជាកើតមានឡើងជិតពាក់កណ្តាលប្រទេសហើយ ។

ការរឹតត្បិតនេះក៏កើតឡើង ស្របពេលដែលនៅថ្ងៃព្រហស្បតិ៍នេះ គណៈកម្មការសុខភាពជាតិចិន (NHC) បានបង្ហាញថា ប្រទេសចិនបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៨៥ ករណី ក្នុងនោះ ៦២ ករណីជាករណីឆ្លងក្នុងសហគមន៍ និង ២៣ ករណីជាករណីនាំចូល ។
ទន្ទឹមនោះ សេវាដឹកជញ្ជូនសាធារណៈ និងតាក់ស៊ីត្រូវបានកាត់បន្ថយនៅក្នុងតំបន់ចំនួន ១៤៤ ដែលរងគ្រោះខ្លាំងជាងគេនៅទូទាំងប្រទេស ខណៈដែលមន្រ្តីបានរារាំងសេវាកម្មរថភ្លើង និងការប្រើប្រាស់រថភ្លើងក្រោមដីនៅទីក្រុងប៉េកាំង ដែលមានករណីឆ្លងថ្មីចំនួន ៣ ករណីត្រូវបានរាយការណ៍កាលពីថ្ងៃពុធ ។

ចំណែកទីក្រុងហុងកុង ក៏បានដាក់ការធ្វើចត្តាឡីស័កសាជាថ្មីផងដែរ លើអ្នកដំណើរមកពីចិនដីគោក លើកលែងតែសម្រាប់ខេត្ត Guangdong ភាគខាងត្បូងដែលនៅជិតទីក្រុងហិរញ្ញវត្ថុរបស់ខ្លួន ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចិនដីគោក បានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៩៣,៣៧៤ ករណី ខណៈអ្នកស្លាប់នៅតែ ៤,៦៣៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


