ព័ត៌មានអន្ដរជាតិ
អាមេរិកផ្តល់៥០លានដុល្លារដល់មីយ៉ាន់ម៉ា និង៥លានដុល្លារដល់ថៃ
សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃអង្គារ៍ ទី១០ ខែសីហា ម្សិលមិញថា ខ្លួនកំពុងផ្តល់ប្រាក់ជាង៥០លានដុល្លារអាមេរិកដល់ប្រទេសមីយ៉ាន់ម៉ានៅពេលកូវីដ-១៩បានកំពុងរាតត្បាតខ្លាំងបានធ្វើឲ្យកើតមានវិបត្តិមនុស្សធម៌ដ៏អាក្រក់ បន្ទាប់ពីមេដឹកនាំបានផ្តួលរំលំមេដឹកនាំជាប់ឆ្នោតកាលពីដើមឆ្នាំនេះ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price និយាយក្នុងសេចក្តីប្រកាសមួយថា អាមេរិកក៏នឹងផ្តល់ជំនួយដល់ប្រទេសថៃ៥លានដុល្លារអាមេរិកដើម្បីដោះស្រាយវិបត្តិកូវីដ-១៩។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោក Linda Thomas Greenfield បានប្រកាសការផ្តល់ជំនួយដល់ថៃនៅពេលដំណើរទស្សនកិច្ចមួយទៅប្រទេសនេះ។
ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជំនួយអាមេរិកនឹងជួយដល់ដល់អ្នកដែលរត់គេចពីហិង្សា និងការធ្វើទុក្ខបុកម្នេញ ព្រមទាំងជួយដល់ក្រុមដែលផ្តល់សេវាថែទាំសុខភាពបន្ថែមលើអាហារ ជម្រក និងទឹក។
លោក Price បាននិយាយថា ៖«ជំនួយថវិកានេះបានមកនៅចំពេលសារៈសំខាន់នៃតម្រូវការមនុស្សធម៌កំពុងកើនឡើង ហើយនឹងជួយកាត់បន្ថយផលប៉ះពាល់នៃកូវីដ-១៩ដល់អាយុជីវិតមនុស្សទាំងនៅប្រទេសថៃ និងមីយ៉ាន់ម៉ា។ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១កុម្ភៈមក ប្រជាជនមីយ៉ាន់ម៉ាបានបន្តរត់ចេញពីផ្ទះសម្បែងរបស់ខ្លួនដោយសារហិង្សា»។

រយៈពេល៦ខែ បន្ទាប់ពីយោធាកាន់កាប់អំណាចមក សេដ្ឋកិច្ចមីយ៉ាន់ម៉ាបានដួលរលំ ហើយប្រព័ន្ធសុខាភិបាលត្រូវបានដុនដាបដោយកូវីដ-១៩។
នៅប្រទេសថៃ ករណីឆ្លងថ្មីជាមធ្យមឈានដល់កម្រិតខ្ពស់បំផុតរបស់ខ្លួនដែលមានជាង២០៤០០នាក់ជារៀងរាល់ថ្ងៃ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


