ព័ត៌មានអន្ដរជាតិ
អ្នកទោសតាមពន្ធនាគារអាមេរិក កំពុងក្លាយជាជម្រកកូវីដ កាន់តែខ្លាំងក្លា
ខណៈនៅតាមពន្ធនាគារអាមេរិក កូវីដ ១៩ កំពុងរាលដាលដូចភ្លើងឆេះព្រៃ ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវ ឲ្យមានការផ្លាស់ប្ដូរគោលនយោបាយ ដើម្បីការពារអ្នកទោស។

លោកវេជ្ជបណ្ឌិត Amir Mohareb បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មាន ពីមន្ទីរពេទ្យ Massachusettsថា ” យើងប្រហែលជាត្រូវមានកម្រិតតឹងរ៉ឹង សម្រាប់កន្លែងដែលយើងគូសបន្ទាត់ថា តើកន្លែងនោះអាចមានមនុស្សច្រើនប៉ុណ្ណា ” ។
ការសិក្សាមុនៗ បានរកឃើញថា អត្រាឆ្លងកូវីដនៅក្នុងពន្ធនាគារ គឺខ្ពស់ជាងប្រជាជនទូទៅ ប៉ុន្តែវាមិនទាន់ច្បាស់ដូចគ្នា។ ដើម្បីកាន់តែច្បាស់នោះ ក្រុមរបស់វេជ្ជបណ្ឌិត Mohareb បានវិភាគរបាយការណ៍ប្រចាំសប្ដាហ៍ ស្ដីពីការធ្វើតេស្តរកអ្នកវិជ្ជមាននៅពន្ធនាគាររដ្ឋចំនួន ១៤ នៃរដ្ឋ Massachusetts នៃចំនួនប្រជាជនម្នាក់ៗតាមផ្ទះ និងចំនួនអ្នកទោសម្នាក់ៗក្នុងពន្ធនាគារ។

ការប្រមូលផ្ដុំនៅពន្ធនាគារមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ក្នុងកំឡុងពេលសិក្សា ដែលមានចាប់ពី ២៥ភាគរយ ទៅ ៥៥ភាគរយ ហើយពន្ធនាគារដែលមានមនុស្សច្រើន មានអត្រាកូវីដខ្ពស់។ ចំណែក រាល់ការកើនឡើង ១០ ភាគរយនៃចំនួនប្រជាជន ទាក់ទងនឹងការផ្លាស់ទី បានបង្កើនហានិភ័យនៃការឆ្លងមេរោគ ១៤ភាគរយ។
លោក Mohareb បានកត់សម្គាល់ថា ពន្ធនាគារមិនត្រូវលើសកំណត់ ដើម្បីបង្កើនគ្រោះថ្នាក់ដល់អ្នកទោសឡើយ។ លោកបានចង្អុលបង្ហាញថា ពន្ធនាគារដែលដំណើរការដោយមិនរក្សាគំលាត ៨០ភាគរយ គឺមានគ្រោះថ្នាក់។

ដូច្នេះបង្ហាញថា អ្នកទោសមានហានិភ័យនៃការឆ្លងកូវីដច្រើនជាង ៦ ដង បើធៀបនឹងមនុស្សទូទៅ។ វាក៏បានបង្ហាញផងដែរថា អត្រាឆ្លងនៅក្នុងពន្ធនាគារមាននិន្នាការឆ្លុះបញ្ចាំងពីសហគមន៍នៅជុំវិញរបស់ពួកគេ។ ជាពិសេសអ្នកទោសក្នុងនោះមួយចំនួនធំ មិនទាន់បានចាក់វ៉ាក់សាំងទេ។
ពួកគេបាននិយាយថា វិធីមួយដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដនៅក្នុងពន្ធនាគារ គឺការដោះលែងអ្នកមានទោសស្រាលៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកជំនាញព្រមានថា ៣-៤ខែទៀត វីរុសបំប្លែងខ្លួនឆ្លងសាហាវជាង Delta នឹងវាយលុក សហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


