ព័ត៌មានអន្ដរជាតិ
ប្រយ័ត្ន! យុវជនមានអាយុ ២០-៤៩ ឆ្នាំ ប្រឈមខ្ពស់នៃការឆ្លងកូវីដ ដោយមិនបង្ហាញរោគសញ្ញាឲ្យដឹងខ្លួន
ដោយយោងតាមគំរូកុំព្យូទ័របានបញ្ជាក់ថា យុវជនមានចន្លោះអាយុ ២០-៤៩ ឆ្នាំ មានហានិភ័យខ្ពស់នៃតួលេខក្នុងការឆ្លងកូវីដ ច្រើនជាងចំនួនពិត នាពេលបច្ចុប្បន្ននេះទៅទៀត។

ក្រុមស្រាវជ្រាវជនជាតិកាណាដា បានសរសេរនៅក្នុងរបាយការណ៍ប្រវត្តិសាស្ត្រផ្ទៃក្នុងរបស់ប្រទេសថា ការឆ្លងកូវីដចំពោះក្រុមមនុស្សក្មេងៗ នឹងមិនត្រូវបានគេរកឃើញទេ ជាពិសេសបុរសវ័យក្មេង អាចជាអ្នកបើកការឆ្លងមេរោគនៅមនុស្សចាស់ច្រើនជាងគេ។
មូលហេតុក្រុមយុវជនមានអត្រាឆ្លងមិនជាក់លាក់ គឺដោយសារមនុស្សចាស់មានហានិភ័យខ្ពស់នៃកូវីដ -១៩ និងលទ្ធផលមិនល្អជាងក្មេង។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងដំបូង ត្រូវបានផ្តោតលើចាស់ៗនិងក្រុមមនុស្សមានហានិភ័យជាមុន។
ដោយប្រើកំណត់ត្រានៃការធ្វើតេស្តនិងការធ្វើរោគវិនិច្ឆ័យ PCR-2 PCR ទាំងអស់នៅ Ontario ប្រទេសកាណាដា ចន្លោះពីខែ មិនា ដល់ខែ ធ្នូ ឆ្នាំ ២០២០ ក្រុមរបស់លោក David Fisman អ្នកនិពន្ធមកពីវិទ្យាល័យតូរ៉ុនតូ បានបង្កើតគំរូស្ថិតិដើម្បីវិភាគថា តើភាពខុសគ្នានៃអត្រាឆ្លងតាមក្រុមអាយុត្រូវបានប៉ះពាល់ដោយប្រេកង់តេស្តដែរឬទេ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បន្ទាប់ពីកែតម្រូវប្រេកង់នៃការធ្វើតេស្ត ហានិភ័យនៃការឆ្លងគឺទាបបំផុតចំពោះកុមារអាយុក្រោម ១០ ឆ្នាំ និងចំពោះមនុស្សដែលមានអាយុលើសពី ៨០ ឆ្នាំ បើប្រៀបធៀបទៅនឹងប្រជាជនសរុប។ ចំណែកអត្រាខ្ពស់បំផុតចំពោះមនុស្សវ័យជំទង់ ដែលមានអាយុពី ២០ និងមនុស្សអាយុ ៤៩ ឆ្នាំ ជាពិសេសចំពោះបុរសពេញវ័យតែម្ដង។
សម្រាប់ទិន្នន័យខាងលើនេះ គឺបានមកពីប្រទេសកាណាដាតែមួយប៉ុណ្ណោះ ហើយនឹងត្រូវការការស្រាវជ្រាវបន្ថែមទៀត នៅក្នុងប្រជាជនកាន់តែទូលំទូលាយជាងនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកជំនាញ WHO បញ្ជាក់ថា ក្រុមមនុស្សអាយុពី ២០ ទៅ ៤០ ឆ្នាំ មិនបង្ហាញរោគសញ្ញា គឺងាយនឹងឆ្លងកូវីដ
ចុចអាន៖យុវវ័យ បើនៅតែមើលស្រាល នោះ Delta នឹងវាយលុកក្នុងសហគមន៍ កាន់តែខ្លាំងក្លាជាងមុន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


