ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ វ៉ាក់សាំង Pfizer បាត់បង់ប្រសិទ្ធភាពលឿនជាង AstraZeneca
ការស្រាវជ្រាវថ្មីបង្ហាញថា សមត្ថភាពការពារការចម្លងវីរុសរបស់វ៉ាក់សាំង Pfizer និង AstraZeneca បានថយចុះប្រសិទ្ធភាព ក្នុងរយៈពេល៣ខែ បន្ទាប់ពីចាក់លើកទី២។

ការសិក្សាដែលមានការចូលរួមពីមនុស្សជាង ៧០ម៉ឺននាក់ នៅចក្រភពអង់គ្លេស បានរកឃើញអំពីការថយចុះប្រសិទ្ធធភាពរបស់វ៉ាក់សាំង Pfizer និង AstraZeneca ក្រោយពីបានតេស្តអង់ទីគ័រលើអ្នកចាក់វ៉ាក់សាំងទាំងពីរប្រភេទនេះ។

លទ្ធផលសិក្សាបង្ហាញថា ក្រោយពីរសប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំង Pfizer ដូសទី២ ប្រព័ន្ធភាពស៊ាំមានសមត្ថភាពប្រឆាំងនឹងការចម្លងបាន ៨៥% រីឯ AstraZeneca វិញមានប្រសិទ្ធភាព ៦៨%។ ប៉ុន្តែការការពាររបស់វ៉ាក់សាំង Pfizer បានធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ពី៣ខែ ក្រោយចាក់ដូសទី២រួចមក។ គេបានរកឃើញថា ការការពារការចម្លងរបស់វ៉ាក់សាំង Pfizer ធ្លាក់មកសល់ត្រឹម ៧៥% ខណៈដែលវ៉ាក់សាំង AstraZeneca ធ្លាក់មកសល់ ៦១%។
![Newsmaker] Korea has no cases of COVID-19 vaccine-induced blood clot: KDCA](http://res.heraldm.com/content/image/2021/05/18/20210518000807_0.jpg)
សាស្រ្តាចារ្យ Sarah Walker ប្រធានផ្នែកស៊ើបអង្កេតនិងស្ទង់មតិនៃការស្រាវជ្រាវនេះមានប្រសាសន៍ថា វ៉ាក់សាំងទាំងពីរមានដំណើរការធ្វើការខុសពីគ្នា។ យោងតាមការសិក្សា វ៉ាក់សាំង Pfizer បានថយប្រសិទ្ធភាពរបស់ខ្លួនចំនួន ១០% ក្រោយចាក់បាន៣ខែ ប៉ុន្តែវ៉ាក់សាំង AstraZeneca ថយចុះតែ ៧%ប៉ុណ្ណោះ។ ទោះយ៉ាងណា បើនិយាយដល់សមត្ថភាព វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពទប់ទល់ការចម្លងបានល្អជាង។
ថ្វីត្បិតវ៉ាក់សាំងទាំងពីរប្រភេទនេះ ថយចុះសមត្ថភាពក៏ដោយ ពួកវានៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនបានល្អ ជាពិសេសមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងបន្ថយហានិភ័យនៃមរណភាព៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EXPRESS
ចុចអាន៖ ជំទាវ ឱ វណ្ណឌីន ពន្យល់មូលហេតុចាក់វ៉ាក់សាំងដូសទី៣ មានប្រតិកម្ម ឬផលរំខានខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


