Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកចាក់វ៉ាក់សាំងគ្រប់ដូសហើយ នៅតែអាចឆ្លង Delta ប៉ុន្តែអាចទប់ស្កាត់ការឈឺធ្ងន់និងមរណភាព ក្នុងកម្រិតខ្ពស់

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford បានរកឃើញកម្រិតវីរុសអាចមានឱកាសចម្លងខ្ពស់ចំពោះអ្នកចាក់វ៉ាក់សាំងពីរដូសពេញលេញ ដូចគ្នាទៅនឹងអ្នកដែលមិនបានចាក់វ៉ាក់សាំងដែរ។

Oxford vaccine could substantially cut spread - BBC News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Koen Pouwels ដែលជាអ្នកដឹកនាំការស្រាវជ្រាវនិយាយថា វ៉ាក់សាំងអាចការពារការវិវត្តរោគសញ្ញាធ្ងន់ធ្ងរ និងបន្ថយការស្លាប់ តែវាមានប្រសិទ្ធភាពតិចក្នុងការការពារការចម្លង ជាពិសេសចំពោះវីរុសបំប្លែងខ្លួន Delta។

ថ្មីៗនេះគេបានរកឃើញថា វីរុសបំប្លែងខ្លួន Delta មានភាពស៊ាំ ឬធន់ខ្ពស់ជាមួយវ៉ាក់សាំង ដែលនេះជាកត្តាកាន់តែពិបាកទប់ស្កាត់ការរីករាលដាល។

How many COVID-19 vaccines can Ontario administer per day? We did the math  | CBC News

សាស្រ្តាចារ្យ Sarah Walker ប្រធានផ្នែកស៊ើបអង្កេតនិងស្ទង់មតិមានប្រសាសន៍ថា គេមិនទាន់ដឹងអំពីចំនួនមនុស្សជាក់លាក់ដែលឆ្លងកូវីដ-១៩ ឬវីរុសបំប្លែងខ្លួន​ Delta បន្ទាប់ពីចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែការពារចំពោះពួកគេមិនបានយូរឡើយ ​ពោលគឺពួកគេអាចប្រឈមនឹងមេរោគខ្ពស់ក្នុងរយៈពេលខ្លី។

ក្នុងការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្ររកឃើញថា ពីរសប្តាហ៍បន្ទាប់ពីចាក់វ៉ាក់សាំង ​Pfizer ដូសទី២ ប្រព័ន្ធភាពស៊ាំមានប្រសិទ្ធិភាពប្រឆាំងនឹងការចម្លងបាន ៨៥% រីឯ AstraZeneca វិញមានប្រសិទ្ធភាព ៦៨%។

Low COVID vaccination rates concerning to Hubbard County health officials |  Park Rapids Enterprise

ប៉ុន្តែការការពាររបស់វ៉ាក់សាំង Pfizer បានធ្លាក់ចុះយ៉ាងឆាប់រហ័ស។ បីខែបន្ទាប់ពីការចាក់លើកទី ២ ការការពារការចម្លងធ្លាក់មកសល់ត្រឹម ៧៥% ខណៈដែលវ៉ាក់សាំង AstraZeneca ធ្លាក់មកសល់ ៦១%។ យោងតាមទិន្នន័យនេះ ទើបក្រុមអ្នកស្រាវជ្រាវព្រមានអំពីការចម្លងវីរុស ក្រោយចាក់វ៉ាក់សាំងពេញលេញ ព្រោះថាប្រសិទ្ធភាពថ្នាំនឹងថយចុះទៅតាមកាលវេលាដ៏ខ្លី។

ទោះយ៉ាងណា ទិន្នន័យជាក់ស្ដែងបង្ហាញថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងបន្ថយហានិភ័យនៃការស្លាប់ ក្នុងពេលបច្ចុប្បន្ន។

Second-generation COVID-19 vaccine clinical trial starts | Mirage News

ថ្វីត្បិតវីរុសបំប្លែងខ្លួន Delta មានសមត្ថភាពក្នុងការចម្លងចំពោះអ្នកដែលទទួលថ្នាំបង្ការកូវីដរួចរាល់ក៏ពិតមែន វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពល្អប្រឆាំងនឹងការធ្លាក់ខ្លួនឈឺឬស្លាប់។ ​ទោះបីជាប្រភេទវ៉ាក់សាំងផ្សេងៗគ្នាក៏ដោយ ក៏វាបញ្ចេញប្រសិទ្ធភាពដូចគ្នា ខុសគ្នាតែរយៈពេលប៉ុណ្ណោះ ហើយវាសុទ្ធតែដំណើរការល្អម្យ៉ាងម្នាក់។

យោងតាមការសិក្សា រឿងដែលគួរចងចាំនោះគឺ បើទោះបីជាបានចាក់វ៉ាក់សាំងពីរដងរួចរាល់ក៏ដោយ ក៏អ្នកនៅតែអាចឆ្លងវីរុសបានដែរ។ ដូច្នេះការប្រកាន់ខ្ជាប់នូវអនាម័យ ពាក់ម៉ាស ​និងបន្តរក្សាគម្លាត នៅតែជាវិធានការសុវត្ថិចាំបាច់ បន្ថែមពីលើការចាក់វ៉ាក់សាំង៕

What Does the Delta Variant Look Like in Kids?

ប្រែសម្រួល៖ សន្យា

ប្រភព៖ sky news

ចុចអាន៖ ឈប់បារម្ភ! ផលប៉ះពាល់ពីវ៉ាក់សាំង ចំពោះស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន គឺស្រាលដូចមនុស្សទូទៅដែរ

ចុចអាន៖ អ្នកវិទ្យាសាស្ត្រ បង្កើតឧបករណ៍តេស្តកូវីដថ្មី ចេញលទ្ធផលជឿជាក់ត្រឹម ៣នាទី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៥ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៣៧ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤៣ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម