ព័ត៌មានអន្ដរជាតិ
តាលីបង់រឹបអូសគ្រឿងសព្វាវុធអាមេរិកមានតម្លៃ១៧ពាន់លានដុល្លារ
រូបភាពត្រូវបានបញ្ចេញដោយក្រុមឃោសនាការយោធារបស់តាលីបង់បង្ហាញឲ្យឃើញកងកម្លាំងប្រដាប់អាវុធពិសេសរបស់ខ្លួនឈរ និងបើកគ្រឿងចក្រ និងគ្រោះសព្វាវុធរបស់សហរដ្ឋអាមេរិកដែលពួកគេរឹបអូសរាប់រាប់ពាន់គ្រឿងនៅលើផ្លូវជាជួរដ៏វែង។

វាជាជ័យភ័ណ្ឌដែលពួកគេដណ្តើមបានពីកម្លាំងទ័ពអាមេរិកនៅពេលពួកគេដណ្តើមកាន់កាប់បានប្រទេសអាហ្វហ្គានីស្ថានទាំងមូលកាលពីសប្តាហ៍មុន។ តាលីបង់បានបង្ហាញសម្ភារៈ និងគ្រឿងចក្រទាំងនោះពោរពេញដោយមានមោទនភាពដែលគិតជាប្រាក់មានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។

សហរដ្ឋអាមេរិកបានចំណាយប្រាក់ដែលការប៉ាន់ស្មានប្រហែលជា១៧ពាន់លានដុល្លារអាមេរិកដើម្បីបំពាក់គ្រឿងសព្វាវុធ និងសម្ភារៈដល់កម្លាំងទ័ពអាហ្វហ្គានីស្ថានចាប់តាំងពីឆ្នាំ២០០៥មក ហើយមន្ត្រីបានទទួលស្គាល់ថា អ្វីៗដែលបានទុកចោលនៅអាហ្វហ្គានីស្ថានមិនត្រូវបានបំផ្លាញចោលទេ ហើយឥឡូវនេះធ្លាក់ទៅកណ្តាប់ដៃរបស់តាលីបង់។

សម្ភារៈ និងគ្រឿងសព្វាវុធទាំងនោះត្រូវបានគេជឿថារាប់ពាន់គ្រឿងមានដូចជាអាវុធធុនតូច រថយន្ត រថក្រោះ យន្តហោះ ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក។ សម្ភារៈនិងគ្រឿងសព្វាវុធទាំងនោះត្រូវបានទុកចោល ឬសូម្បីបានប្រគល់ទៅកម្លាំងទ័ពអាហ្វហ្គានីស្ថានហើយក្តី។

មន្ត្រីអាមេរិកម្នាក់បាននិយាយថា ៖«អ្វីទាំងអស់មិនត្រូវបានបំផ្លាញចោលទេ ដែលឥឡូវនេះធ្លាក់ទៅដៃតាលីបង់»។

បើយោងតាមរបាយការណ៍អាមេរិកមួយកាលពីឆ្នាំឆ្នាំ២០១៧បង្ហាញថា ៖
- យន្តហោះចំនួន ២០៨គ្រឿង
- រថយន្តចំនួន ៧៥៨៩៨គ្រឿង
- អាវុធចំនួន ៥៩៩ ៦៩០គ្រឿង
- ឧបករណ៍ទាក់ទងចំនួន ១៦២ ៦៤៣គ្រឿង
- ឧបករណ៍តាមដានចារកម្មចំនួន ១៦១៩១គ្រឿង

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ The Sun
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


