ព័ត៌មានអន្ដរជាតិ
ជាងពាក់កណ្តាលនៃជនភៀសខ្លួន អាហ្វហ្គានីស្ថាន ក្រោមការកាន់កាប់របស់ តាលីបង់ គឺជាកុមារ
អង្គការសហប្រជាជាតិ (UN) បាននិយាយថា ស្ទើរតែ ៦០ ភាគរយនៃជនជាតិអាហ្វហ្គានីស្ថានដែលត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេនៅឆ្នាំនេះ គឺជាកុមារ ។
យោងតាមតួលេខដែលចេញផ្សាយដោយការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UNOCHA) នៅអាហ្វហ្គានីស្ថានបានឲ្យដឹងថា មនុស្សជាង ៤០ ម៉ឺននាក់ត្រូវបានចុះឈ្មោះជាអ្នកផ្លាស់ទីលំនៅថ្មី ចាប់តាំងពីដើមខែឧសភា ដោយសារការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅទូទាំងប្រទេស ។
UNOCHA បាននិយាយថា សរុបមកប្រជាជនអាហ្វហ្គានីស្ថានជិត ៥៥ ម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅតាំងពីឆ្នាំនេះ ។
ការវាយលុកយ៉ាងឆាប់រហ័សរបស់ក្រុមតាលីបង់ នៅទូទាំងខេត្តស្ទើរតែទាំងអស់របស់អាហ្វហ្គានីស្ថាន បានធ្វើឲ្យប្រទេសនេះកាន់តែតានតឹងថែមទៀត ខណៈមនុស្ស ១៨ លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ ។
គួរបញ្ជាក់ថា ទីក្រុងកាប៊ុលបានធ្លាក់ទៅលើដៃក្រុមតាលីបង់កាលពីថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីប្រធានាធិបតីលោក Mohammad Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


