Connect with us

ព័ត៌មានអន្ដរជាតិ

គុយបា ចាប់ផ្តើមចាក់ថ្នាំបង្ការកូវីដ ដល់កុមារអាយុត្រឹម២ឆ្នាំ ដោយប្រើវ៉ាក់សាំងមិនទទួលស្គាល់ពី WHO

បានផុស

នៅ

កាលពីថ្ងៃចន្ទទី៦ខែកញ្ញា គុយបា បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែល ចាក់វ៉ាក់សាំងកូវីដលើកុមារចាប់ពីអាយុ២ឆ្នាំ ដោយប្រើថ្នាំបង្ការផលិតក្នុងស្រុក ទោះអង្គការសុខភាពពិភពលោកមិនទទួលស្គាល់។

កោះដែលមានប្រជាជនចំនួន ១១.២ លាននាក់មួយនេះ មានបំណងចាក់ថ្នាំបង្ការរោគដល់ក្មេងៗរបស់ខ្លួនទាំងអស់ មុនពេលបើកសាលារៀនឡើងវិញបន្ទាប់ពីត្រូវបានបិទ ចាប់តាំងពីខែមីនាឆ្នាំ ២០២០មក។

ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ប៉ុន្តែគឺជាការរៀនតាមអនឡាញនៅផ្ទះ ទោះយ៉ាងណា ផ្ទះរបស់ប្រជាជនគុយបាភាគច្រើនមិនមានអ៊ីនធើណិតប្រើប្រាស់នោះទេ។

បន្ទាប់ពីបានបញ្ចប់ការសាកល្បងព្យាបាលលើអនីតិជនដោយប្រើវ៉ាក់សាំង Abdala និង Soberana, ប្រទេសគុយបាបានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការរោគដល់កុមាររបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយចាប់ផ្តើមពីក្មេងអាយុ១២ឆ្នាំឡើងទៅ។

ដោយឡែក កាលពីថ្ងៃចន្ទ គុយបាយ បានចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារក្នុងក្រុមអាយុ ២ទៅ១១ឆ្នាំ នៅខេត្ត Cienfuegos ភាគកណ្តាល។

ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងគុយបា ដែលត្រូវបានបង្កើតឡើងដំបូងគេនៅតំបន់អាមេរិកឡាទីន គឺមិនបានឆ្លងកាត់ការត្រួតពិនិត្យពីអន្តរជាតិទេ។

វាផ្អែកលើបច្ចេកវិទ្យាលាយបញ្ចូលប្រូតេអ៊ីន ដូចដែលត្រូវបានប្រើដោយវ៉ាក់សាំង Novavax របស់សហរដ្ឋអាមេរិកនិង Sanofi របស់បារាំងដែរ ហើយវ៉ាក់សាំងទាំងនោះ ក៏កំពុងរង់ចាំការយល់ព្រមពី WHO ដូចគ្នា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វៀតណាម រឹបអូសថ្នាំ Lianhua Qingwen រត់ពន្ធខុសច្បាប់មកពីប្រទេស ចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម