ព័ត៌មានអន្ដរជាតិ
ជប៉ុនចេញផែនការឲ្យព្រះនាងរក្សាឋានៈនៅរាជវង្សទោះអភិសេកនឹងបុរសសាមញ្ញ
ផែនការមួយបានលេចលេញឡើងនៅក្នុងរដ្ឋាភិបាលជប៉ុនដើម្បីអនុញ្ញាតសមាជិករាជវង្សជាព្រះនាងម្ចាស់អាចរក្សាឋានៈនៅក្នុងព្រះរាជវង្សព្រះចៅអធិរាជជប៉ុន បើទោះជាពួកព្រះនាងបានរៀបអភិសេកជាមួយបុរសជារាស្ត្រសាមញ្ញ។ នេះបើយោងតាមប្រភពដែលដឹងរឿងបាននិយាយកាលពីថ្ងៃអាទិត្យ។
ច្បាប់បច្ចុប្បន្ននេះតម្រូវឲ្យព្រះនាងនៃព្រះញាតិរាជវង្សលះបង់ចោលឋានៈនៅរាជវាំងនៅពេលដែលព្រះនាងរៀបអភិសេសជាមួយបុគ្គលសាមញ្ញដែលជំរុញឲ្យរាជវង្សកាន់តែតូចទៅ។
ចំនួនសមាជិករាជវង្សនៃអធិរាជជប៉ុនដែលកំពុងធ្លាក់ចុះទទួលបានការចាប់អារម្មណ៍ជាថ្មីនៅមុនពេលអាពាហ៍ពិពាហ៍ត្រូវបានគេរំពឹងថានឹងរៀបចំនៅចុងឆ្នាំនេះរវាងព្រះនាង Mako ព្រះជន្ម២៩វស្សាដែលត្រូវជាព្រះភាគិនេយ្យា (ក្មួយស្រី) របស់ព្រះចៅអធិរាជ Naruhito ជាមួយមិត្តប្រុសរបស់ព្រះនាងដែលជាបុរសសាមញ្ញឈ្មោះ Kei Komuro។

ញាតិវង្សរបស់ព្រះចៅអធិរាជរាប់បញ្ចូលទាំងព្រះរាជវង្ស និងខ្សែស្រឡាយ៤របស់ព្រះចៅអធិរាជ។ ស្ថិតក្រោមច្បាប់ស្នងរាជ្យ ព្រះអនុជរបស់ព្រះនាង Mako គឺព្រះអង្គម្ចាស់ Hisahito ព្រះជន្ម១៥វស្សាស្ថិតនៅជួរលំដាប់ទី២នៃអ្នកស្នងរាជ្យបល្ល័ង្គ និងជាអ្នកស្នងមរតតែមួយគត់របស់ព្រះចៅអធិរាជ។
យោងតាមប្រភពឲ្យដឹងថា ផែនការនេះស្ថិតក្នុងរដ្ឋាភិបាលដែលមានបំណងរក្សាចំនួនខ្សែស្រឡាយស្តេចមិនឲ្យមានការផ្លាស់ប្តូរពីការរក្សាសមាជិករាជវង្សជាព្រះនាងអភិសេក ឬតាមរយៈទទួលយកមរតកព្រះអង្គម្ចាស់ពីអតីតខ្សែស្រឡាយនៃរាជវង្សដែលបានបោះបង់ឋានៈកាលពីឆ្នាំ១៩៤៧។
ប្រការនេះមានន័យថា ព្រះនាងម្ចាស់ Aiko ព្រះជន្ម១៩វស្សាជាបុត្រីមួយអង្គគត់របស់ព្រះចៅអធិរាជ Emperor Naruhito ព្រះជន្ម៦១វស្សា និងព្រះនាង Kako ព្រះជន្ម២៦វស្សា ដែលត្រូវជាព្រះអនុរបស់ព្រះនាង Mako និងបុត្រីនៃព្រះអនុរបស់ព្រះចៅអធិរាជព្រះអង្គម្ចាស់ Fumihito ព្រះជន្ម៥៥វស្សាទំនងជានឹងនៅរក្សាឋានៈនៅក្នុងព្រះញាតិវង្សដដែល បើទោះជាក្រោយពេលអភិសេកហើយក៏ដោយ។
ផែនការនេះក៏ពិចារណាអំពីការក្សាខ្សែស្រឡាយញាតិវង្សពីរផ្សេងទៀតដោយអនុញ្ញាតឲ្យព្រះនាងរក្សាឋានៈដដែល។
គោលបំណងនៃការរក្សាខ្សែស្រឡាយបច្ចុប្បបន្ននេះគឺដើម្បីបង្កើតបរិយាកាសដែលព្រះរាជវង្សព្រះចៅអធិរាជអាចគាំទ្រដល់ព្រះអង្គម្ចាស់ Hisahito ។
រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងស្វែងរកធ្វើឲ្យប្រាកដថា ឆន្ទៈរបស់ព្រះរាជវង្សជាព្រះនាងនឹងទទួលបានការគោរពពេញលេញស្ថិតក្រោមផែនការ និងការសិក្សាពីលទ្ធភាពដោយប្រុងប្រយ័ត្ន។
ប្រភពរដ្ឋាភិបាលម្នាក់បាននិយាយថា ៖«ប្រសិនបើយើងមិនអាចធានាបាននូវចំនួនពិតប្រាកដនៃសមាជិកព្រះរាជវង្សដោយវិធីនេះ យើងនឹងមិនអាចមានសមាជិករាជវង្សគ្រប់គ្រាន់ដែលអាចគាំទ្រព្រះអង្គម្ចាស់ Hisahito បានទេ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ kyodonews
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


