ព័ត៌មានអន្ដរជាតិ
គុយបា ផលិតវ៉ាក់សាំងខ្លួនឯង ជាពិសេសអាចប្រឆាំង Delta បាន
ស្របពេលកំពុងប្រឈមមុខនឹងការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ដែលជំរុញដោយវីរុសបំប្លែងខ្លួន Delta, ប្រទេសគុយបាបាននិយាយថា មានតែ២១,០០០នាក់ ឬ ០,៨ភាគរយប៉ុណ្ណោះនៃប្រជាជន២.៥លាននាក់ បានធ្លាក់ខ្លួនឈឺដោយសារជំងឺនេះ បន្ទាប់ពីទទួលបានវ៉ាក់សាំងផលិតក្នុងស្រុករបស់ខ្លួន។

សាជីវកម្មជីវឱសថរដ្ឋ BioCubaFarma បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា នេះគឺជាសញ្ញាលើកទឹកចិត្តមួយដែលថា វ៉ាក់សាំងកំពុងដំណើរការ រួមទាំងប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ផងដែរ ជាពិសេសការពារការធ្លាក់ខ្លួនឈឺធ្ងន់។
ប្រធានក្រុមហ៊ុន BioCubaFarma លោក Eduardo Martinez បាននិយាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា“ នេះពិតជាទិន្នន័យដ៏ជោគជ័យ”។ លោកបន្ថែមថា សាជីវកម្មនេះ កំពុងដំណើរការផលិតវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាជនទាំងមូលឲ្យបានត្រឹមខែកញ្ញា។

រដ្ឋកោះដែលមានប្រជាជនចំនួន ១១ លាននាក់មួយនេះ កំពុងប្រឹងប្រែងដើម្បីការពារប្រជាជនរបស់ខ្លួនយ៉ាងពេញទំហឹង ខណៈខ្លួនប្រយុទ្ធប្រឆាំងនឹងករណីឆ្លងកូវីដខ្ពស់បំផុតមួយរបស់ពិភពលោក ដោយមួយថ្ងៃ មានការឆ្លងជាង ៨,០០០ ករណី ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។
អាជ្ញាធរ បានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការដ៏ធំមួយក្នុងទីក្រុង Havana កាលពីខែឧសភាជាមួយវ៉ាក់សាំង Abdala និង Soberana 2 ដែលពួកគេនិយាយថា មានប្រសិទ្ធភាពជាង ៩០ភាគរយ ក្នុងការសាកល្បងគ្លីនិកដំណាក់កាលចុងក្រោយ បើទោះបីជាទិន្នន័យមិនទាន់ត្រូវបានបោះពុម្ពផ្សាយជាផ្លូវការក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ រកឃើញរោគសញ្ញាបន្ថែម កើនដល់ ២១ កើតឡើងលើអ្នកចាក់វ៉ាក់សាំង២ដូស ហើយឆ្លងកូវីដ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


