Connect with us

ព័ត៌មានអន្ដរជាតិ

CDC៖ ក្មេងៗនៅតែជាចំណុចក្ដៅ និងជាមុខសញ្ញារបស់កូវីដឬវីរុសបំប្លែងខ្លួន

បានផុស

នៅ

យោងតាមទិន្នន័យ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានបង្ហាញថា កុមារនៅក្នុងរដ្ឋដែលមានអត្រាចាក់វ៉ាក់សាំងកូវីដទាប មានលទ្ធភាពចូលមន្ទីរពេទ្យ ៤ ដង បើប្រៀបធៀបទៅនឹងកុមារដែលរស់នៅក្នុងរដ្ឋ ដែលមានកម្រិតចាក់វ៉ាក់សាំងខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ​ចាប់​ពី​ខែ ​មិថុនា ដល់​ខែ សីហា អត្រា​ឆ្លង​មេរោគ​ក្នុង​ចំណោម​កុមារ​និង​ក្មេង​ជំទង់​ពី ៨ ទៅ ១០ ដង​នៅ​ទូទាំង​ប្រទេស។ សម្រាប់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ៤ ឆ្នាំ​និង​ទាប​ជាង​នេះ​ អត្រា​ករណី​បាន​កើន​ឡើង​ដល់ ១៦ ក្នុង​ចំណោម​ប្រជាជន ១០០,០០០ នាក់​ នៅ​ក្នុង​ប្រជាជន​ទូទៅ នៅ​ក្នុង​ខែ​សីហា​ ​និងពីរតិច​ជាង ២ នាក់ ​ក្នុង​ចំណោម ១០០,០០០ នាក់​នៅ​ក្នុង​ខែ​ មិថុនា។

យោង​តាម ​​CDC នៅ​ខែ ​សីហា​ មាន ២៩ ករណី​ក្នុង​ចំណោម​ប្រជាជន ១០០,០០០ នាក់ នៃប្រជាជន​អាយុ​ពី ៥ ទៅ ១១ ឆ្នាំ​ កើន​ឡើង​ពី​តិច​ជាង ២ នាក់ ​ក្នុង​ចំណោម ១០០,០០០ នាក់​នៅ​ក្នុង​ខែ​ មិថុនា​ ។

ដោយឡែក​នៅ​ចុង​ខែ សីហា ​មាន​ករណី​កូវីដ​ជិត ៣៣ ករណី ​ក្នុង​ចំណោម​ប្រជាជន ១០០,០០០ នាក់​សម្រាប់​ក្មេង​វ័យ​ជំទង់ ​ដែល​មាន​អាយុពី ១២ ទៅ ១៧ ឆ្នាំ លើស​ពី​តិច​ជាង ៣ នាក់​​ ក្នុង​ចំណោម ១០០.០០០ នាក់​ដែល​បាន​រាយការណ៍​កាល​ពី​ខែ ​មិថុនា។

អ្នកស្រាវជ្រាវ CDC បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​ចំណោម​កុមារ​និង​មនុស្ស​វ័យ​ជំទង់ឆ្លង​កូវីដ ​នៃករណីចូល​សង្គ្រោះ​បន្ទាន់​ និង​ការ​ចូល​មន្ទីរពេទ្យ​ បាន​កើន​ឡើងនៅ​ចន្លោះ​ខែ មិថុនា និង​សីហា ​នៃ​ឆ្នាំ​នេះ ​ជាមួយ​នឹង​ការ​កើន​ឡើង​ធំ​បំផុត​ក្នុង​រយៈ​ពេល​បី​សប្ដាហ៍​ដំបូង​នៃ​ខែ សីហា។

លើស​ពី​នេះ ការវិភាគ​នេះ​បាន​រក​ឃើញ​ថា ​ភាគរយ​នៃ​ការ​ចូល​មន្ទីរពេទ្យរបស់ក្មេងដែលឆ្លងកូវីដ១៩ ឬវីរុសបំប្លែងខ្លួន និងត្រូវចូល ICU នៅ​តែ​មាន​ជិត ២០ភាគរយ ចាប់តាំង​ពី​វីរុស​បំប្លែង​ខ្លួន​ក្លាយ​ជា​វីរុស​លេចធ្លោ​នៅ​សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖អ្នកជំនាញចែករំលែកគន្លឹះការពារក្មេងៗ ប្រសិនបើសាលារៀនបើកឡើងវិញ

ចុចអាន៖នៅអាមេរិក ការគាំទ្រកូនឲ្យចាក់វ៉ាក់សាំង គឺជាអាវក្រោះសុវត្ថិភាព ការពារក្មេងៗ ពេលទៅសាលារៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម