ព័ត៌មានអន្ដរជាតិ
វីរុសកូវីដបំប្លែងខ្លួន Mu ដែលល្បីធន់នឹងវ៉ាក់សាំង ពេលនេះឆ្លងពេញអាមេរិកហើយ នៅសល់តែរដ្ឋមួយប៉ុណ្ណោះ
វីរុសកូវីដ -១៩បំប្លែងខ្លួន Mu ដែលអ្នកវិទ្យាសាស្ត្រភ័យខ្លាចថា អាចចម្លងខ្លាំងជាង Delta ឥឡូវនេះ ត្រូវបានរកឃើញនៅគ្រប់រដ្ឋរបស់អាមេរិកទៅហើយ លើកលែងតែ Nebraska មួយគត់។

រដ្ឋ Florida និង California បានរាយការណ៍ករណីឆ្លងចំនួន ៣៨៤ ករណី ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមរដ្ឋទាំង ៤៩ ដែលមានការឆ្លងនៅសហរដ្ឋអាមេរិក។
ទីក្រុង Los Angeles បានរាយការណ៍ថា មានការឆ្លងចំនួន ១៦៧ករណី ពោលគឺជិតពាក់កណ្តាលក្នុងចំណោមការឆ្លងវីរុសនេះរបស់រដ្ឋ California។

ពីមុន Alaska មានករណីឆ្លងវីរុស Mu ខ្ពស់ជាងគេបំផុត ពោលគឺមានចំនួន ១៤៦ ករណី។ នោះតំណាងឲ្យ ៤ ភាគរយនៃករណីទាំងអស់ ដែលត្រូវបានកត់ត្រានៅក្នុងរដ្ឋដាច់ស្រយាលមួយនេះ។
យោងតាមសារព័ត៌មាន Newsweek, រដ្ឋអាមេរិកផ្សេងទៀតបានកត់ត្រាករណីវីរុសបំប្លែងខ្លួន Mu ដោយ Maine មាន៤២ករណី, Connecticut ៧៣ករណី, និង Hawaii ៣៩ករណី។

គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន Mu ដែលត្រូវបានរកឃើញនៅក្នុងប្រទេសកូឡុំប៊ីកាលពីខែមករា បានរីករាលដាលដល់ប្រទេសចំនួន៤១ហើយ រួមទាំងសហរដ្ឋអាមេរិកផងដែរ ហើយគេបារម្ភថា វាអាចមានភាពធន់នឹងវ៉ាក់សាំង។
វីរុសបំប្លែងខ្លួននេះ បានក្លាយជាការចាប់អារម្មណ៍ដោយសារ សក្តានុពលរបស់វាដែលអាចចម្លងបានខ្លាំងនិងធន់នឹងវ៉ាក់សាំង ដូចដែលបានរកឃើញដោយអង្គការសុខភាពពិភពលោកនៅថ្ងៃទី ៣០ ខែសីហា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តើវីរុសបំប្លែងខ្លួន Mu ជាអ្វី ហើយគួរឲ្យព្រួយបារម្ភប៉ុនណាទៅ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


