ព័ត៌មានអន្ដរជាតិ
ស្រីលង្កាស្នើឲ្យស្ត្រីពន្យារពេលមានផ្ទៃពោះព្រោះហានិភ័យកូវីដ
ប្រទេសស្រីលង្កាបានកំពុងប្រយុទ្ធនឹងវីរុសបំប្លែងខ្លួនឆ្លងកាច Delta បន្ទាប់ពីបំរាមធ្វើដំណើរត្រូវបានបន្ធូរបន្ថយសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីកាលពីពាក់កណ្តាលខែមេសា។
ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ស្ត្រីនៅស្រីលង្កាត្រូវបានជំរុញឲ្យពន្យារពេលក្នុងការមានផ្ទៃពោះ បន្ទាប់ពីម្តាយមានផ្ទៃពោះជាង៤០នាក់បានស្លាប់ដោយកូវីដ-១៩ក្នុងរយៈពេល៤ខែចុងក្រោយនេះ។
លោក Chitramali de Silva នាយកការិយាល័យផ្សព្វផ្សាយសុខភាពរបស់រដ្ឋាភិបាលបាននិយាយថា ៖«ជាធម្មតា យើងមានមរណភាពពេលឆ្លងទន្លេពី៩០ទៅ១០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្តែចាប់តាំងពីរលកកូវីដ-១៩លើកទី៣ផ្ទុះឡើង យើងមានមរណភាពនៃស្ត្រីមានផ្ទះ៤១នាក់ដោយសារតែជំងឺកូវីដតែម្យ៉ាង»។
វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រីរបស់រដ្ឋាភិបាល លោក Harsha Atapattu បាននិយាយថា លោកបានកំពុងដាស់តឿនគូស្វាមីភរិយា និងអ្នកដែលមានបំណងយកកូន សូមពន្យារពេលហោចណាស់មួយឆ្នាំសិន ដោយសារហានិភ័យពីកូវីដ-១៩។
លោក De Silva បាននិយាយថា ស្ត្រីមានផ្ទៃពោះប្រហែលជា៥៥០០នាក់បានស្លងកូវីដ-១៩ ហើយប្រហែលជា៧០%បានចាក់វ៉ាក់សាំងបង្ការពេញលេញ។
អ្នកជំនាញបានជំរុញឲ្យស្ត្រីមានផ្ទៃពោះប្រញាប់ចាក់វ៉ាក់សាំង។ ស្របពេលមន្ត្រីសុខាភិបាលស្រីលង្កាបញ្ជាក់ថា វីរុសបំប្លែងខ្លួនឆ្លងកាច Delta ទំនងកើនឡើងហានិភ័យធ្ងន់ធ្ងរដល់ពួកគេ។
ប្រទេសដែលមានប្រជាជន២១លាននាក់ស្ថិតក្រោមបំរាមតឹងតែងចាប់តាំងពីខែសីហាមកដែលរដ្ឋាភិបាលរំពឹងថានឹងបន្ធូរបន្ថយនៅពាក់កណ្តាលខែកញ្ញា។
ប៉ុន្តែអ្នកជំនាញអង្គការសុខភាពពិភពលោកនៅស្រីលង្កាបានអំពាវនាវឲ្យរឹតបន្តឹងឲ្យខ្លាំងរហូតដល់ដើមខែតុលា។
មន្ទីរពេទ្យពោរពេញដោយអ្នកជំងឺកូវីដ បើទោះជាការប្រឹងប្រែងក្នុងការពន្លឿនចាក់វ៉ាក់សាំងបានជិតពាក់កណ្តាលនៃប្រជាជនទទួលបានទាំងពីរដូសក៏ដោយ។
រហូតដល់ពេលនេះ ស្រីលង្កាមានករណីឆ្លងសរុប ៤៧៥០០០នាក់ និងស្លាប់ជាង១០៥០០នាក់ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតនិយាយថា តួលេខពិតប្រាកដអាចខ្ពស់ជាងនេះច្រើនដោយសារមិនរាយការណ៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ ndtv
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


