ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ ហាមស្រីៗលេងកីឡា ព្រោះខ្លាចគេឃើញមុខនិងដងខ្លួន
ក្រុមតាលីបង់ នឹងហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានមិនឲ្យលេងកីឡានោះទេ ព្រោះមុខនិងដងខ្លួនរបស់ពួកគេនឹងបង្ហាញឲ្យគេឃើញ។ នេះបើតាមការអះអាងរបស់ក្រុមសកម្មប្រយុទ្ធឥស្លាមនិយម។
ក្រុមជីហាដនេះ បានបញ្ជាឲ្យស្ត្រីទាំងអស់ស្នាក់នៅផ្ទះជា “នីតិវិធីបណ្តោះអាសន្ន” ហើយពួកគេបានបង្ក្រាបការតវ៉ាដែលដឹកនាំដោយស្ត្រី និងបានតែងតាំងគណៈរដ្ឋមន្ត្រីសុទ្ធតែបុរសកាលពីថ្ងៃអង្គារ។

បច្ចុប្បន្ន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ដែលត្រូវបានជ្រើសរើសថ្មីគឺលោក Ahmadullah Wasiq បានបញ្ជាក់ពីការបកស្រាយច្បាប់ Sharia របស់ក្រុមតាលីបង់ ទាក់ទងនឹងកីឡារបស់ស្ត្រី។
លោក Wasiq បានប្រាប់ទូរទស្សន៍ SBS អូស្រ្តាលីថា “ខ្ញុំមិនគិតថាស្ត្រីនឹងត្រូវបានអនុញ្ញាតឲ្យលេងកីឡាគ្រីកឃីតនោះទេ ព្រោះវាមិនចាំបាច់ឡើយដែលស្ត្រីគួរលេងកីឡាគ្រីកឃីត”។

នៅក្នុងកីឡាគ្រីកឃីត ពួកគេអាចប្រឈមមុខនឹងស្ថានការណ៍ដែលមុខនិងដងខ្លួនរបស់ពួកគេនឹងមិនត្រូវបានបិទបាំង។ សាសនាឥស្លាម មិនអនុញ្ញាតឲ្យស្ត្រីត្រូវបានគេមើលឃើញដូចនេះទេ។
វាគឺជាយុគសម័យសារព័ត៌មាន ហើយវានឹងមានរូបថតនិងវីដេអូ ហើយបន្ទាប់មកមនុស្សមើលឃើញវា។ ចក្រភពឥស្លាមអាហ្វហ្គានីស្ថាន មិនអនុញ្ញាតឲ្យស្ត្រីលេងកីឡាគ្រីកឃីតឬលេងកីឡាប្រភេទណា ដែលពួកគេបង្ហាញខ្លួនឲ្យគេឃើញឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តាលីបង់ មានឆន្ទៈភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ប្រទេស រួមទាំង អាមេរិក តែលើកលែងប្រទេសមួយ
ចុចអាន៖ ស្រីលង្កាស្នើឲ្យស្ត្រីពន្យារពេលមានផ្ទៃពោះព្រោះហានិភ័យកូវីដ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


