Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំក្រុមអាល់កៃដា ដែលល្បីស្លាប់យូរហើយ ស្រាប់តែលេចមុខ នៅថ្ងៃរម្លឹកខួបវាយប្រហារភេរវកម្មអាមេរិក

បានផុស

នៅ

មេដឹកនាំក្រុមអាល់កៃដាលោក Ayman al-Zawahri បានបង្ហាញមុខ នៅក្នុងវីដេអូថ្មីមួយ ចំថ្ងៃរម្លឹកខួប២០ឆ្នាំនៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា បន្ទាប់ពីមានពាក្យចចាមអារាមថា គាត់ស្លាប់បាត់ទៅហើយកាលពីប៉ុន្មានខែមុន។

លោក Ayman al-Zawahri (ឆ្វេង) និងលោក​  Osama bin Laden

ក្រុមស៊ើបការណ៍សម្ងាត់ SITE ដែលឃ្លាំមើលគេហទំព័រជីហាដ បាននិយាយថា វីដេអូនេះត្រូវបានបញ្ចេញកាលពីថ្ងៃសៅរ៍។ នៅក្នុងនោះ លោក al-Zawahri និយាយថា “ក្រុងយេរូសាឡឹម ​នឹងមិនផ្លាស់ប្តូរលទ្ធិឡើយ” ហើយលោកបានសរសើរ ការវាយលុករបស់ក្រុមអាល់កៃដា រួមទាំងការវាយប្រហារមួយដែលសំដៅលើកងទ័ពរុស្ស៊ីនៅប្រទេស ស៊ីរី​ កាលពីខែមករាផងដែរ។

SITE និយាយថា លោក al-Zawahri ក៏បានកត់សម្គាល់ផងដែរ អំពីការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានបន្ទាប់ពីសង្គ្រាមរយៈពេល ២០ ឆ្នាំ។ លោក al-Zawahri មិនបាននិយាយពីការចូលកាន់កាប់អាហ្វហ្គានីស្ថាននិងរដ្ឋធានីកាប៊ុលរបស់ តាលីបង់​ កាលពីខែមុនទេ។

លោក Ayman al-Zawahri

មានពាក្យចចាមអារាម ចាប់តាំងពីចុងឆ្នាំ ២០២០ ថា លោក al-Zawahri បានទទួលមរណភាពដោយសារជំងឺ។ ចាប់តាំងពីពេលនោះមក គ្មានវីដេអូឬភស្តុតាងបង្ហាញថាលោកនៅមានជីវិតនោះទេ ទើបតែមកដល់ថ្ងៃសៅរ៍នេះ។

សុន្ទរកថារបស់លោក Al-Zawahri ត្រូវបានថតក្នុងវីដេអូរយៈពេល ៦១ នាទីនិង ៣៧ វិនាទី ដែលផលិតដោយមូលនិធិ As-Sahab Media របស់ក្រុមនេះ។

លោក​  Osama bin Laden (ឆ្វេង) និង លោក Ayman al-Zawahri

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រុមអាល់កៃដា បានប្រឈមមុខនឹងការប្រកួតប្រជែងក្នុងរង្វង់ក្រុមជីហាដពីសំណាក់ក្រុមរដ្ឋឥស្លាម ដែលជាគូប្រជែងរបស់ខ្លួន។ ISIS កាន់តែលេចធ្លោ ដោយដណ្តើមបានទឹកដីធំៗ នៅអ៊ីរ៉ាក់និងស៊ីរីក្នុងឆ្នាំ២០១៤ ហើយប្រកាសរដ្ឋកាលីហ្វ និងពង្រីកសាខាទៅប្រទេសជាច្រើននៅទូទាំងតំបន់។

រដ្ឋ កាលីហ្វ របស់ក្រុម ISIS ត្រូវបានកម្ទេច នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី បើទោះបីជាក្រុមសកម្មប្រយុទ្ធរបស់ខ្លួន នៅតែសកម្មនិងធ្វើការវាយប្រហារក៏ដោយ។

លោក​  Osama bin Laden

គួរបញ្ជាក់ថា លោក Al-Zawahri ជាជនជាតិអេហ្ស៊ីប បានក្លាយជាមេដឹកនាំក្រុមអាល់កៃដា បន្ទាប់ពីលោក Osama bin Laden ត្រូវបានសម្លាប់ដោយអាមេរិកក្នុងប្រទេស ប៉ាគីស្ថាន នៅឆ្នាំ២០១១៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ២០ឆ្នាំនៅតែឈឺចាប់៖ ជីកកកាយ មូលហេតុដែល អាល់កៃដា វាយប្រហារភេរវកម្ម លើ អាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ១ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម