ព័ត៌មានអន្ដរជាតិ
យន្តហោះគ្មានមនុស្សបើកអាមេរិក សម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុម អាល់កៃដា នៅស៊ីរី
មន្ទីរបញ្ចកោណបានបញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់ក្រុមអាល់កៃដាលោក Salim Abu-Ahmad ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅប្រទេសស៊ីរី។

ការវាយប្រហារលើលោក Abu-Ahmad បានធ្វើឡើងនៅថ្ងៃទី ២០ ខែកញ្ញាក្នុងខេត្ត Idlib ប្រទេសស៊ីរី។ ការវាយប្រហារនោះ បានកំណត់គោលដៅលើរថយន្តមួយគ្រឿង ដែលកំពុងធ្វើដំណើរតាមផ្លូវក្នុងតំបន់ជនបទដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ប៉ុន្តែអត្តសញ្ញាណនៃគោលដៅ មិនត្រូវបានបញ្ជាក់ទេ រហូតមកដល់ថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យបញ្ជាការអាមេរិកលោក John Rigsbee បានប្រាប់ Military Times កាលពីថ្ងៃព្រហស្បតិ៍ថា “លោក Salim Abu-Ahmad គឺជាមេដឹកនាំ ទទួលខុសត្រូវចំពោះការធ្វើផែនការ ការផ្តល់មូលនិធិនិងការអនុម័តលើការវាយប្រហារឆ្លងដែន របស់ក្រុមអាល់កៃដា”។

លោកបន្ថែមថា “មិនមានការស្លាប់ជនស៊ីវិល នៅក្នុងការវាយប្រហារនោះទេ។ ការវាយប្រហារនេះ គឺជាបន្តប្រតិបត្តិការរបស់អាមេរិក ក្នុងការបំផ្លាញបណ្តាញភេរវករអន្តរជាតិនិងកំណត់គោលដៅមេដឹកនាំភេរវករ ដែលព្យាយាមវាយប្រហារមាតុភូមិអាមេរិកនិងផលប្រយោជន៍របស់ខ្លួននិងសម្ព័ន្ធមិត្តនៅបរទេស”។
គួរបញ្ជាក់ថា ការវាយប្រហារនៅស៊ីរី បានកើតឡើងប៉ុន្មានម៉ោង មុនពេលមន្ទីរបញ្ចកោណនិយាយថា មន្រ្តីកងទ័ពអាកាសនឹងធ្វើការស៊ើបអង្កេតលើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាលពីថ្ងៃទី២៩ខែសីហាក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានសម្លាប់បុគ្គលិកជំនួយគ្មានកំហុសនិងកុមារចំនួន ៧ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិក ថា ក្រុមអាល់កៃដា និង ISIS អាចបង្កើតឡើងវិញនៅ អាហ្វហ្គានីស្ថាន ក្នុងរយៈពេលពី ៦ ទៅ ៣៦ ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


