ព័ត៌មានអន្ដរជាតិ
មេដឹកនាំក្រុមអាល់កៃដា ត្រូវអាមេរិកសម្លាប់ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (មានវីដេអូ)
សហរដ្ឋអាមេរិក បានសម្លាប់មេដឹកនាំក្រុមអាល់កៃដា លោក Ayman al-Zawahiri ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅប្រទេស អាហ្វហ្គានីស្ថាន។ នេះបើតាមការបញ្ជាក់ពីប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទទី០១ខែសីហា។

គាត់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់ CIA នៅរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ។
ក្រុមមន្ត្រីបាននិយាយថា លោក Zawahiri ស្ថិតនៅលើយ៉រនៃផ្ទះសុវត្ថិភាពមួយកន្លែង នៅពេលយន្តហោះគ្មានមនុស្សបើក បានបាញ់មីស៊ីលចំនួន២គ្រាប់ដាក់គាត់។ សមាជិកគ្រួសារផ្សេងទៀតក៏មានវត្តមាននៅទីនោះដែរ ប៉ុន្តែពួកគេមិនមានរបួសទេ ហើយមានតែលោក Zawahiri ប៉ុណ្ណោះដែលត្រូវបានសម្លាប់។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមតាលីបង់ បានពណ៌នាប្រតិបត្តិការរបស់អាមេរិកថាជាការបំពានយ៉ាងច្បាស់ លើគោលការណ៍អន្តរជាតិ។

អ្នកនាំពាក្យបន្ថែមថា “សកម្មភាពបែបនេះ គឺជាបទពិសោធន៍បរាជ័យដដែលៗក្នុងរយៈពេល ២០ឆ្នាំកន្លងមក ហើយប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក អាហ្វហ្គានីស្ថាន និងតំបន់”។
គួរបញ្ជាក់ថា លោក Zawahiri បានកាន់កាប់ក្រុមអាល់កៃដា បន្ទាប់ពីការស្លាប់របស់ Osama bin Laden ក្នុងខែឧសភាឆ្នាំ២០១១។ គាត់និងលោក Bin Laden គឺជាអ្នករៀបចំការវាយប្រហារថ្ងៃ១១ខែកញ្ញា លើសហរដ្ឋអាមេរិកជាមួយគ្នា ហើយគាត់គឺជា ភេរវករដែល សហរដ្ឋអាមេរិក តាមចាប់ខ្លួនខ្លាំងបំផុត។

លោក Zawahiri ក៏ជាគ្រូពេទ្យវះកាត់ភ្នែកដែលបានជួយបង្កើតក្រុមសកម្មប្រយុទ្ធជីហាដឥស្លាមអេហ្ស៊ីបផងដែរ។
ជាវេជ្ជបណ្ឌិតជនជាតិអេហ្ស៊ីបដែលជាប់ពន្ធនាគារក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ពីបទជាប់ពាក់ព័ន្ធក្នុងក្រុមសកម្មប្រយុទ្ធឥស្លាម, គាត់បានចាកចេញពីប្រទេសបន្ទាប់ពីការដោះលែង ហើយបានចូលរួមនៅក្នុងចលនាជីហាដអន្តរជាតិហិង្សាជាច្រើន។
នៅទីបំផុត គាត់បានតាំងទីលំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបានចូលរួមជាមួយក្រុម Osama Bin Laden។ ពួកគេរួមគ្នាប្រកាសសង្គ្រាមលើសហរដ្ឋអាមេរិក និងរៀបចំការវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ យន្តហោះគ្មានមនុស្សបើកអាមេរិក សម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុម អាល់កៃដា នៅស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


