ព័ត៌មានអន្ដរជាតិ
មេក្រុម អាល់កៃដា ម្នាក់ទៀត ត្រូវស្លាប់ក្រោមការវាយប្រហារតាមអាកាស របស់ អាមេរិក
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃសុក្រថា ការវាយប្រហារតាមអាកាសមួយទៀតរបស់សហរដ្ឋអាមេរិកបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមអាល់កៃដាម្នាក់នៅក្នុងទីក្រុង Suluk របស់ខេត្ត Raqqa ភាគខាងជើងនៃប្រទេសស៊ីរី ។

អ្នកនាំពាក្យ CENTCOM លោក Maj. Rigsbee បាននិយាយនៅក្នុងការចេញផ្សាយកាលពីថ្ងៃសុក្រថា “ការវាយប្រហារតាមអាកាសដោយយន្តហោះដ្រូន MQ-9 Reaper របស់អាមេរិកនៅភាគពាយព្យប្រទេសស៊ីរី បានសម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមអាល់កៃដាលោក Abdul Hamid al-Matar ហើយយើងសូមចង្អុលបង្ហាញថា មិនមានជនស៊ីវិលរងគ្រោះក្នុងការវាយប្រហារនោះទេ” ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាមេរិកបានធ្វើការវាយប្រហារជាច្រើនផ្សេងទៀតប្រឆាំងក្រុមសម្ព័ន្ធមិត្តអាល់កៃដានៅក្នុងប្រទេសស៊ីរី បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក ចូ បៃដិន កាលពីខែសីហាដែលបានគូសបញ្ជាក់ពីដំណាក់កាលបន្ទាប់នៃសង្គ្រាមអាមេរិកប្រឆាំងភេរវកម្ម ។

លោក បៃដិន បាននិយាយថា “សព្វថ្ងៃនេះការគំរាមកំហែងភេរវករបានរីករាលដាលយ៉ាងធំធេងហួសពីការស្មាន ដូចជាក្រុម al-Shabaab នៅប្រទេសសូម៉ាលី, ក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់ (AQQP), ក្រុម al-Nusra នៅស៊ីរី, ក្រុម ISIS ព្យាយាមបង្កើតការិយាល័យព្រះចៅកាលីហ្វាតនៅស៊ីរី និងអ៊ីរ៉ាក់ ក៏ដូចជាបង្កើតសាខានៅក្នុងប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក និងអាស៊ីជាដើម ។
លោកបន្ថែមថា “ការគំរាមកំហែងទាំងនេះធានាការយកចិត្តទុកដាក់ និងធនធានរបស់យើង ។ យើងអនុវត្តបេសកកម្មប្រឆាំងភេរវកម្មប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងក្រុមភេរវករនៅក្នុងប្រទេសជាច្រើន ដែលយើងមិនមានវត្តមានយោធាអចិន្ត្រៃយ៍ ។ បើចាំបាច់យើងនឹងធ្វើដូចគ្នានៅអាហ្វហ្គានីស្ថាន ។ យើងបានបង្កើតសមត្ថភាពប្រឆាំងភេរវកម្ម ដែលនឹងអនុញ្ញាតឲ្យយើងរក្សាការឃ្លាំមើលរបស់យើងយ៉ាងម៉ឺងម៉ាត់លើការគំរាមកំហែងដោយផ្ទាល់ ចំពោះសហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងសម្រេចបានប្រសិនបើចាំបាច់” ៕

ប្រែសម្រួលដោយ ៖ ជិវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


