Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាប់ផ្តើមផ្តល់ដើមប្រមាត់មនុស្ស ដល់កសិករ សម្រាប់ដាំដុះ ដើម្បីផលិតថ្នាំព្យាបាលកូវីដ

បានផុស

នៅ

កសិករនៅខេត្ត ឈៀងម៉ៃ បានទទួលដើមប្រមាត់មនុស្សចំនួន ១០ ម៉ឺនដើម ក្រោមគម្រោងរបស់រដ្ឋាភិបាលដើម្បីជំរុញការផលិតឱសថប្រឆាំងជំងឺកូវីដ-១៩។

ដើមទាំងនេះ នឹងត្រូវដាំដុះនៅស្រុកចំនួនបី នៃខេត្តភាគខាងជើងមួយនេះ ក្នុងគម្រោងសាកល្បងដែលឧបត្ថម្ភដោយ ក្រសួងកសិកម្មនិងសហករណ៍។

ទន្ទឹមនឹងនេះ ក្រសួងរំពឹងថា ដើមប្រមាត់មនុស្សចំនួន ១តោន នឹងប្រមូលផលបាននៅត្រឹមចុងខែកញ្ញានេះ ដែលអាចផលិតបានឪសថពី ២០០ ទៅ ៣០០ គីឡូក្រាម។

កាលពីថ្ងៃចន្ទ ដើមប្រមាត់មនុស្សចំនួន ១០ ម៉ឺនដើម ត្រូវបានចែកចាយទៅឲ្យភ្នាក់ងារឯកជននិងរដ្ឋាភិបាល សម្រាប់ដាំនៅក្នុងស្រុក Mae Rim, San Sai និង Mae Wang។ គម្រោងនេះ ក៏មានបំណងបង្កើនប្រាក់ចំណូលដល់ប្រជាជនក្នុងតំបន់ផងដែរ។ វិស័យឯកជន នឹងគាំទ្រដល់ការដាំដុះដើមនេះ តាំងពីដាំរហូតដល់ប្រមូលផល។

ដើមប្រមាត់មនុស្សដែលប្រមូលបាន នឹងត្រូវប្រគល់ទៅឲ្យភ្នាក់ងារសុខភាពសាធារណៈក្នុងស្រុក និងសហភាពសមាគមឱសថបុរាណថៃ ដែលនឹងកែច្នៃដើមនេះទៅជាឱសថ និងចែកចាយដល់អ្នកខេត្តឈៀងម៉ៃ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ថៃ ជំរុញឲ្យកសិករទូទាំងប្រទេស ដាំស្មៅប្រមាត់មនុស្ស បន្ទាប់ពីរកឃើញប្រសិទ្ធភាព ព្យាបាលកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៣ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម