ព័ត៌មានអន្ដរជាតិ
ក្រោយ FDA អនុញ្ញាត អាមេរិក យកវ៉ាក់សាំងមួយនេះ សម្រាប់ចាក់ជាដូសជំរុញ ដល់ក្រុមប្រឈមហានិភ័យខ្លាំង
រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានចេញសេចក្ដីប្រកាសអនុម័ត ដោយសម្រេចយកវ៉ាក់សាំង Pfizer-BioNTech ជាដូសជំរុញ សម្រាប់ចាក់ដល់មនុស្សចាស់អាយុលើស ៦៥ ឆ្នាំ និងក្រុមមនុស្សមានហានិភ័យខ្ពស់ជាមួយកូវីដ ១៩។

FDA បានចេញបោសសំអាតគ្រាអាសន្ននេះ ដែលអនុញ្ញាតឲ្យមានការចាក់ថ្នាំបង្ការរោគសម្រាប់មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ ក៏ដូចជាមនុស្សមានអាយុពី ១៨-៦៤ ឆ្នាំ និងក្រុមធ្វើការនៅស្ថាប័នឬការងារដែលមានហានិភ័យខ្ពស់ជាមួយកូវីដ។
បើយោងតាមលោកស្រីJanet Woodcock ស្នងការស្នងការស្ដីទី FDA មានប្រសាសន៍ថា” បន្ទាប់ពីការពិចារណាលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចរកបាន និងការពិភាក្សារបស់គណៈកម្មាធិការពិគ្រោះយោបល់របស់យើង ពីអ្នកជំនាញខាងក្រៅឯករាជ្យ FDA បានធ្វើវិសោធនកម្ម (ការអនុញ្ញាតឲ្យប្រើគ្រាអាសន្ន) សម្រាប់វ៉ាក់សាំង Pfizer-BioNTech ដើម្បីបង្កើនកម្រិតថ្នាំដល់ប្រជាជនមួយចំនួន។ ដែលក្នុងនោះ មានបុគ្គលិកថែទាំសុខភាព គ្រូបង្រៀន បុគ្គលិកមើលថែ កម្មករលក់គ្រឿងទេស និងអ្នកដែលស្ថិតនៅក្នុងពន្ធនាគារ ឬគ្មានជម្រកក្នុងចំណោមអ្នកផ្សេងទៀត”។

ទីភ្នាក់ងារនេះបានបន្ថែមថា ក្រុមមនុស្សទាំងនោះអាចចាក់ដូសទី៣ ក្រោយពីពួកគេចាក់ដូសទី ២ បានរយៈពេល ៦ ខែដែលនេះ ជាស្តង់ដារទូទាំងពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វ៉ាក់សាំង Pfizer សម្រាប់កុមារអាយុ៥ទៅ១១ឆ្នាំមានសុវត្ថិភាព និងអង់ទីគ័រការពារល្អ
ចុចអាន៖វ៉ាក់សាំង J&J ដូសបន្ថែម (ដូសទី២) មានប្រសិទ្ធភាពការពារកូវីដខ្ពស់ណាស់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


