ព័ត៌មានអន្ដរជាតិ
វៀតណាម ទទួលជោគជ័យ ផលិតវ៉ាក់សាំងកូវីដ មានប្រសិទ្ធភាពជាង ៩០ភាគរយ
ក្រុមហ៊ុនផលិតវ៉ាក់សាំងនិងជីវសាស្រ្តលេខ ១ (Vabiotech) ក្រោមក្រសួងសុខាភិបាលវៀតណាម បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនផលិតបានវ៉ាក់សាំងកូវីដ Sputnik V លើកដំបូងទទួលបានជោគជ័យនៅក្នុងប្រទេស វៀតណាម។
វិទ្យាស្ថានស្រាវជ្រាវរោគរាតត្បាតនិងមីក្រូជីវសាស្ត្រ Gamaleya របស់ប្រទេសរុស្ស៊ី ដែលជាអ្នកបង្កើតវ៉ាក់សាំង Sputnik V បានធ្វើតេស្តវ៉ាក់សាំងលេខកូដ SV-030721M កាលពីថ្ងៃទី ២៦ ខែសីហា ហើយបញ្ជាក់ពីស្តង់ដារគុណភាពរបស់វា។

វ៉ាក់សាំងនេះគឺប្រើសារធាតុជំរុញ២ផ្សេងគ្នា ក្នុងការចាក់២ដង ដែលអ្នកអភិវឌ្ឍអះអាងថា ផ្តល់ការការពារប្រព័ន្ធភាពស៊ាំបានយូរ។
គម្លាតនៃការចាក់វ៉ាក់សាំងចំនួនពីរដូស គឺបីសប្តាហ៍ពីគ្នា។
ប្រសិទ្ធភាពរបស់វ៉ាក់សាំង Sputnik V គឺ ៩១,៦ ភាគរយ។ នេះបើយោងតាមលទ្ធផលតេស្តគ្លីនិក ដែលប្រកាសនៅលើទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet។

បន្ទាប់ពីចាក់វ៉ាក់សាំង អ្នកស្ម័គ្រចិត្ត ៩៨ ភាគរយ បានផលិតអង់ទីគ័រប្រឆាំងវីរុស។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលវៀតណាម បានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌដល់វ៉ាក់សាំង Sputnik V សម្រាប់ការប្រើប្រាស់ជាបន្ទាន់កាលពីថ្ងៃទី ២៣ ខែមីនា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ វ៉ាក់សាំង J&J ដូសជំរុញ ចាក់គម្លាតគ្នា២ខែ បង្ហាញប្រសិទ្ធភាពអស្ចារ្យបំផុត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


