ព័ត៌មានអន្ដរជាតិ
FBI បង្ហាញ ឃាតកម្មនៅអាមេរិកកើនឡើងជិត៣០%ក្នុងឆ្នាំ២០២០
បទល្មើសឃាតកម្ម និងឃាតកម្មដែលមិនធ្វេសប្រហែសបានកើនឡើង២៩.៤%កាលពីឆ្នាំ២០២០នៅសហរដ្ឋអាមេរិក ខ្ពស់ជាងឆ្នាំ២០១៩។ នេះបើយោងតាមការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)។
FBI បាននិយាយក្នុងរបាយការណ៍ឧក្រិដ្ឋកម្មប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃចន្ទថា ចំនួនឃាតកម្មនៅសហរដ្ឋអាមេរិកបានកើនឡើងជិត៣០%នៅឆ្នាំ២០២០ ហើយឧក្រិដ្ឋសរុបដោយហិង្សាបានកើនឡើងជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ អ្នកជំនាញបានសន្មត់ថា វិបត្តិកូវីដ-១៩ជាផ្នែកមួយធ្វើឲ្យកើនឡើងឧក្រិដ្ឋកម្ម។

យោងតាមការផ្សាយរបស់កាសែត New York Times និង Washington Post ថា បទល្មើសឃាតកម្ម និងឃាតកម្មដែលមិនធ្វេសប្រហែសបានកើនឡើង២៩.៤% នៅក្នុងឆ្នាំ២០២០ខ្ពស់ជាងឆ្នាំ២០១៩ ដែលនេះជាសញ្ញាកើនឡើងប្រចាំឆ្នាំខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាជាតិត្រូវបានធ្វើឡើងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០។
FBI បាននិយាយថា ឩក្រិដ្ឋហិង្សាទូទៅបានកើនឡើង៥.៦%ស្មើនឹងជិត១.៣លានឧបទ្ទវហេតុ ទោះជាយ៉ាងណា ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងទ្រព្យសម្បត្តិបានធ្លាក់ចុះ៧.៨%ស្មើនឹងជិត ៦.៥លានឧបទ្ទវហេតុ ដែលនេះជាសញ្ញា១៨ឆ្នាំជាប់ៗគ្នាដែលឧក្រិដ្ឋកម្មទ្រព្យសម្បត្តិបានធ្លាក់ចុះ។
កម្មវិធីរបាយការណ៍ឧក្រិដ្ឋកម្ម (UCR) របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធបានប្រមូលទិន្នន័យពីរាយការណ៍របស់ភ្នាក់ងារអនុវត្តច្បាប់ទូទាំងប្រទេស។
កាសែត Washington Post បានផ្សាយថា ភាគរយអំពើឃាតកម្មកាន់តែច្រើនគឺបណ្តាលមកពីហិង្សាដោយអាវុធរហូតដល់៧៦%ក្នុងឆ្នាំ២០២០ ប្រៀបធៀបនឹង៧៣%ក្នុងឆ្នាំ២០១៩។ ក្នុងនោះទីក្រុង Houston បានកើនឡើង៥៥%នៅក្នុងអំពើឃាតកម្មដោយអាវុធ បានឡើងដល់៣៤៣ករណីនៅឆ្នាំ២០២០ ប្រៀបធៀបនឹង២២១ករណីនៅឆ្នាំ២០១៩។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានជំរុញច្បាប់ប្រឆាំងហិង្សាដោយអាវុធ ជំរុញឲ្យមានកិច្ចសហការកាន់តែខ្លាំងថែមទៀតរវាងអាជ្ញាធរមូលដ្ឋាន និងមេដឹកនាំសហព័ន្ធ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


