ព័ត៌មានអន្ដរជាតិ
ភាគខាងត្បូងប្រទេសបារាំង រងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ (វីដេអូ)
យោងតាមទីភ្នាក់ងារឧតុនិយមបារាំង Météo France បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ភ្លាមៗ បានវាយប្រហារភាគខាងត្បូងប្រទេសបារាំងកាលពីថ្ងៃចន្ទ។
មានការព្រមានជាច្រើន អំពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ ហើយឥឡូវនេះ អាជ្ញាធរកំពុងប្រុងជើងការខ្ពស់ក្នុងករណីស្ថានការណ៍កាន់តែអាក្រក់ទៅៗ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gérald Darmanin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងបានឃើញ ហើយយើងនៅតែអាចមើលឃើញអំពីកម្រិតទឹកភ្លៀងនៅភាគខាងត្បូងប្រទេសបារាំង ហើយច្បាស់ណាស់ថា ដីត្រូវបានជន់លិចរួចទៅហើយ យើងជឿជាក់ថានឹងមានភ្លៀងធ្លាក់ច្រើនជាងនេះទៀត”។
លោក Darmanin បានបញ្ជាក់បន្ថែមថា អ្នកពន្លត់អគ្គិភ័យ អ្នកមុជទឹកនិងឧទ្ធម្ភាគចក្រ បានត្រៀមខ្លួនជួយអន្តរាគមន៍ប្រសិនបើចាំបាច់។ លោកបានដាស់តឿនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងសប្តាហ៍នេះ និងបានណែនាំ ប្រជាពលរដ្ឋកុំឲ្យទៅជិតទន្លេ សមុទ្រហើយប្រសិនបើតំបន់នោះមានទឹកជំនន់ ត្រូវចៀសឲ្យឆ្ងាយពីប្រភពអគ្គិសនី។
លើសពីនេះ ប្រជាពលរដ្ឋត្រូវបានជំរុញកុំឲ្យចាកចេញពីផ្ទះរបស់ពួកគេ រហូតដល់ស្ថានភាពល្អប្រសើរនិងចៀសវាងការបាត់បង់ជីវិត។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសបារាំងក្នុងរដូវនេះ គឺជារឿងធម្មតា ហើយនោះគឺដោយសារតែទឹកនៅសមុទ្រមេឌីទែរ៉ាណេ មានសីតុណ្ហភាពក្តៅដែលបណ្តាលឲ្យវាហួតលឿន។ ខ្យល់ទាំងនោះ លាយជាមួយខ្យល់ត្រជាក់នៅជួរភ្នំ Cévennes ដែលបង្កឲ្យមានភ្លៀងធ្លាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ American Post
ចុចអាន៖ ប្រុងប្រយ័ត្ន! វៀតណាម កំពុងជួបព្យុះ និងព្រមានពីការបាក់ដី ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន