ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំង៣សប្ដាហ៍ជាប់គ្នាបង្កជាទឹកជំនន់សម្លាប់មនុស្ស ១២៤ នាក់ ក្នុងប្រទេសប៉ាគីស្ថាន
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានXinhua នៅថ្ងៃទី១៧ខែកក្កដា យ៉ាងហោចណាស់មនុស្ស ១២៤ នាក់បានស្លាប់ និង ២៦៤នាក់បានរងរបួសនៅក្នុងប្រទេសប៉ាគីស្ថានក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ដោយសារតែភ្លៀងខ្លាំងបង្កជាទឹកជំនន់។

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) ការស្លាប់ និងរបួសបានកើតឡើងចន្លោះពីថ្ងៃទី ២៦ ខែមិថុនា ដល់ថ្ងៃទី ១៦ ខែកក្កដា។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មនុស្សចំនួន ៨ នាក់ទៀតបានស្លាប់ និង ១១ នាក់ទៀតបានរងរបួស។
ខេត្ត Punjab រងការវាយប្រហារខ្លាំងបំផុតដោយមនុស្ស៤៩នាក់ស្លាប់ និង១៥៨នាក់រងរបួស។ ចំណែកខេត្ត Khyber Pakhtunkhwa បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៣៨ នាក់ ខេត្ត Sindh មាន ២០ នាក់ និងខេត្ត Balochistan មានមនុស្ស ១៦ នាក់បានស្លាប់ ។ មនុស្សម្នាក់ក៏បានស្លាប់នៅក្នុងតំបន់ Kashmir ព្រំដែនជាមួយឥណ្ឌាដែលគ្រប់គ្រងដោយប៉ាគីស្ថានផងដែរ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំចាប់ពីខែកក្កដាដល់ខែកញ្ញា ប្រទេសប៉ាគីស្ថានប្រឈមនឹងភ្លៀងមូសុងខ្លាំង ដែលជារឿយៗនាំឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ ខូចខាតផ្ទះ និងផ្លូវថ្នល់ និងការបាត់បង់អាយុជីវិត ជាពិសេសនៅតំបន់ទំនាប និងជនបទ។
អាជ្ញាធរកំពុងព្រមានប្រជាជន និងធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ដើម្បីផ្តល់ជំនួយ និងការជួយសង្គ្រោះនៅតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ