ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនស៊ើបអង្កេតប៉ូលិសជាង១៥០នាក់ពាក់ព័ន្ធសង្គ្រាមគ្រឿងញៀនរបស់លោក Duterte
ការស៊ើបអង្កេតដំបូងរបស់រដ្ឋាភិបាលហ្វីលីពីនបានរកឃើញមន្ត្រីប៉ូលិស១៥៤នាក់អាចនឹងជាប់ទោសព្រហ្មទណ្ឌជុំវិញការប្រព្រឹត្តរបស់ពួកគេនៅក្នុងសង្គ្រាមគ្រឿងញៀនហូរឈាមរបស់ប្រធានាធិបតី Rodrigo Duterte ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Menardo Guevarra បានប្រកាសកាលពីថ្ងៃអាទិត្យថា ការរកឃើញកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានយល់ព្រមលើការស៊ើបអង្កេតជាផ្លូវការមួយពាក់ព័ន្ធនឹងមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ដោយសារចោទប្រកាន់ពីការជួញដូរគ្រឿងញៀនចាប់តាំងពីលោក Duterte កាន់តំណែងក្នុងឆ្នាំ២០១៦។
រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងមិនសហការជាមួយការស៊ើបអង្កេតអន្តរជាតិឡើយ ពីព្រោះហ្វីលីពីនមានប្រព័ន្ធយុត្តិធម៌ខ្លួនឯងកំពុងដំណើរការ។

លោក Duterte អាយុ៧៦ឆ្នាំដែលមានកេរ្តិ៍ឈ្មោះល្បីក្លាហាននឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិដើម្បីឲ្យកាត់ទោសលោក និងបាននិយាយជាសាធារណៈថា លោករីករាយនឹងចូលដេកគុក ដោយសារតែលោកបានសម្លាប់មនុស្សដែលមានចេតនាបំផ្លាញប្រទេសរបស់លោក។
លោក Duterte នឹងចុះចេញពីតំណែងប្រធានាធិបតីឆ្នាំ២០២២ខាងមុខ ហើយអ្នកវិភាគនយោបាយរំពឹងថា លោកនឹងតែងតាំងអ្នកស្នងតំណែងដែលអាចការពារលោកតាមផ្លូវច្បាប់ទាំងនៅក្នុងប្រទេស ឬតុលាការ ICC នៅពេលលោកចាកចេញពីអំណាច។
ក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទ លោក Duterte បាននិយាយថា លោករង់ចាំពាក្យបណ្តឹងប្រឆាំងនឹងលោក ទោះជាលោកបានទទួចថា តុលាការ ICC គ្មានសិទ្ធិជ្រៀតជ្រែករឿងផ្ទៃក្នុងប្រទេសទេ។
លោកមានប្រសាសន៍ថា ៖«ខ្ញុំនឹងត្រៀមខ្លួនការពារខ្លួនឯង។ ICC សូមកុំកុហក»។
ក្រុមសកម្មជនបាននិយាយថា ការបិទបាំងជាប្រព័ន្ធ ហើយការសម្លាប់អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនរាប់ពាន់នាក់មិនត្រូវបានកាត់ទោសទេ។ ប៉ូលិសបានបដិសេធចំពោះការធ្វើខុស និងនិយាយថា ការសម្លាប់គឺដើម្បីការពារខ្លួន។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Guevarra បានប្រាប់អ្នកកាសែតថា ៖«មន្ត្រីប៉ូលិសពាក់ព័ន្ធនឹងករណីទាំងនេះមិនត្រឹមតែទទួលខុសត្រូវតាមរដ្ឋបាលនោះទេ។ ភស្តុតាងមានស្រាប់អាចចង្អុលបង្ហាញពីការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ»។
យោងតាមរដ្ឋាភិបាលថា ការពិនិត្យឡើងវិញគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់លោក Duterte មុនពេលមហាសន្និបាតអង្គការសហប្រជាជាតិថា ប៉ូលិសដែលទទួលបន្ទុកចំពោះឃាតកម្មនឹងទទួលខុសត្រូវ។
លោក Guevarra ឲ្យដឹងថា ប៉ូលិស និងក្រសួងយុត្តិធម៌បានពិនិត្យករណីចំនួន៥២ដែលជនសង្ស័យត្រូវបានសម្លាប់តាមអ្វីដែលប៉ូលិសបានកត់កំណត់ហេតុថាជាប្រតិបត្តិការប្រឆាំងគ្រឿងញៀន។ អ្នកទាំងនោះនឹងត្រូវបញ្ជូនទៅកាន់ក្រុមស៊ើបអង្កេតរដ្ឋដើម្បីចាត់វិធានការបន្ត។
តាមផ្លូវការ ជនសង្ស័យគ្រឿងញៀន៦២០០នាក់ត្រូវបានសម្លាប់តាមអ្វីដែលប៉ូលិសនិយាយថា ជាការបង្ក្រាបលើជនសង្ស័យមិនព្រមឲ្យចាប់ខ្លួន។ ក្រុមសកម្មជននិយាយថា មនុស្សរាប់ពាន់នាក់ភាគច្រើនជាអ្នកប្រើប្រាស់ អ្នកជួញដូរត្រូវបានសម្លាប់ក្នុងសហគមន៍អនាធិបតេយ្យដោយខ្មាន់កាំភ្លើងអាថ៌កំបាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់