ព័ត៌មានអន្ដរជាតិ
ទោះមានជម្លោះបែបណាក៏ដោយ តៃវ៉ាន់ ដាច់ខាតមិនធ្វើសង្គ្រាមជាមួយ ចិន ឡើយ
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Chiu Kuo Cheng ថ្មីៗនេះបាននិយាយប្រាប់ទៅកាន់សមាជិកសភារបស់កោះនេះថា តៃវ៉ាន់នឹងមិនចូលរួមក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសចិនឡើយ ។

ការអត្ថាធិប្បាយនេះបានលេចចេញក្នុងសម័យប្រជុំសភានៅថ្ងៃព្រហស្បតិ៍នេះ ហើយបានកើតឡើងនៅចំពោះមុខជម្លោះចុងក្រោយរវាងកោះតៃវ៉ាន់ និងចិនដីគោក ព្រោះទីក្រុងប៉េកាំងបានចាត់ទុកកោះនេះថាជាខេត្តរឹងរូសដែលត្រូវតែនាំត្រលប់មកវិញ ។
បើទោះបីជាមន្រ្តីចិនបានបង្ហាញថា ចិនដីគោកនឹងប្រើកម្លាំង ប្រសិនបើចាំបាច់ក៏ដោយ ក៏តៃវ៉ាន់បានរក្សាតម្លៃរបស់ខ្លួនយូរមកហើយ ថាជាប្រទេសគ្រប់គ្រងដោយខ្លួនឯង ហើយថានឹងរក្សាស្វ័យភាពរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ ។

ទន្ទឹមនោះសារព័ត៌មាន Reuters បានរាយការណ៍ថា បើទោះបីជាមានជម្លោះយូរអង្វែងក៏ដោយ ក៏លោក Chiu បានគូសបញ្ជាក់នៅក្នុងសម័យប្រជុំសភានៅថ្ងៃព្រហស្បតិ៍នេះថា “កោះតៃវ៉ាន់នឹងមិនចាប់ផ្តើមសង្គ្រាមជាមួយចិនឡើយ” ។
សេចក្តីថ្លែងការណ៍របស់លោក Chiu បានធ្វើឡើង បន្ទាប់ពីសុន្ទរកថាកាលពីសប្តាហ៍មុនដែលលោកបានប្រាប់សមាជិកសភាថា ប្រទេសចិនមានសមត្ថភាពបង្កើនការលុកលុយប្រឆាំងតៃវ៉ាន់នៅឆ្នាំ ២០២៥ ខណៈមានភាពតានតឹងធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ។

កាលពីដើមខែនេះ យោធាចិនបានធ្វើការហោះហើរយន្តហោះជាង ១០០ គ្រឿងតាមបណ្ដោយកោះតៃវ៉ាន់ក្នុងរយៈពេលពីរបីថ្ងៃ ពោលជាសកម្មភាពមួយដែលត្រូវបានគេមើលឃើញថាជាការព្រមានទាំងនៅក្នុងតំបន់ និងក្រៅប្រទេស ហើយបានបង្កឲ្យមានការព្រួយបារម្ភថា ភាគីទាំងពីរអាចផ្ទុះសង្គ្រាមលោកលើកទី ៣ ។
ជាការឆ្លើយតបទៅនឹងការព្រមាននេះ មន្រ្តីចិនបានអះអាងថា ការហោះហើរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធំជាងមុនរបស់ទីក្រុងប៉េកាំង ដើម្បីការពារអធិបតេយ្យភាព និងទឹកដីរបស់ចិន ហើយបានបន្ទោសរដ្ឋាភិបាលឯករាជ្យរបស់តៃវ៉ាន់ ចំពោះការបង្កើនភាពតានតឹងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន ផ្ទុះកំហឹងលើ អាមេរិក ក្រោយដាក់ពង្រាយកងទ័ពដោយសម្ងាត់នៅ តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


