ព័ត៌មានអន្ដរជាតិ
បាតុកម្មនៅទីក្រុង បេរូត ប្រែក្លាយជា ការបង្ហូរឈាម
អ្នកកាន់និកាយស៊ីអ៊ីតចំនួន ៦ នាក់ត្រូវបានបាញ់សម្លាប់នៅទីក្រុង បេរូត កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែតុលា ក្នុងការវាយប្រហារទៅលើក្រុមបាតុករ កំពុងធ្វើបាតុកម្ម ដែលរៀបចំដោយក្រុម Hezbollah ដើម្បីទាមទារឲ្យដកចៅក្រមស៊ើបអង្កេតការផ្ទុះនៅកំពង់ផែក្រុងកាលពីឆ្នាំមុន។
ក្រុម Hezbollah ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺចលនានិកាយស៊ីអ៊ីត Amal បានចោទប្រកាន់កងកម្លាំងលីបង់ (LB) ដែលជាគណបក្សគ្រិស្តសាសនាមានទំនាក់ទំនងជិតស្និទ្ធជាមួយអារ៉ាប៊ីសាអ៊ូឌីត ថាបានបង្កើនការវាយប្រហារ។

ការបាញ់សម្លាប់នេះគឺជាអំពើហិង្សាស៊ីវិលដ៏អាក្រក់បំផុតនៅទីក្រុងបេរូត ចាប់តាំងពីឆ្នាំ ២០០៨មក និងបង្ហាញពីវិបត្តិកាន់តែស៊ីជម្រៅជុំវិញការស៊ើបអង្កេត លើការផ្ទុះដ៏មហន្តរាយកាលពីខែសីហាឆ្នាំ២០២០ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុង ការដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។
មេដឹកនាំ LF លោក Samir Geagea បានថ្កោលទោសការបាញ់ប្រហារនេះ ហើយនិយាយថា វាជាលទ្ធផលនៃអាវុធដែលមិនអាចគ្រប់គ្រងបាន នៅក្នុងសង្គម។

កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់ប្រហារបានផ្តោតលើក្រុមបាតុករ នៅពេលពួកគេឆ្លងកាត់រង្វង់មូល Teyouneh ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ បែងចែកសង្កាត់រវាងជនមូស្លីមនិកាយស៊ីអ៊ីត និងគ្រិស្តសាសនិក។
យោងតាមប្រភពយោធា ការបាញ់ប្រហារនេះបានចាប់ផ្តើមពីសង្កាត់គ្រិស្តសាសនា Ain el-Remmaneh មុនពេលផ្ទុះអាវុធ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Bassam Mawlawi បាននិយាយថា អ្នកបាញ់ស៊ីប បានបើកការបាញ់ប្រហារសំដៅក្បាលមនុស្ស។
គួរបញ្ជាក់ថា ក្រុម Hezbollah បានដឹកនាំការអំពាវនាវឲ្យចៅក្រមស៊ើបអង្កេតលោក Tarek Bitar ត្រូវដកចេញពីការស៊ើបអង្កេត ទៅលើការផ្ទុះនៅកំពង់ផែ ដោយចោទប្រកាន់ថា គាត់មានភាពលម្អៀង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


