ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ៖ ជួបគ្នា ៤ ឆ្នាំក្រោយ
ថ្លែងទៅកាន់ហ្វូងមនុស្សក្នុងពិធីបុណ្យណូអែលពីសេតវិមាននៃទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា “ជួបគ្នា ៤ ឆ្នាំក្រោយ” ។
លោក ត្រាំ នៅតែមិនទាន់ទទួលស្គាល់បរាជ័យការបោះឆ្នោតឆ្នាំ ២០២០ លើលោក ចូ បៃដិន អ្នកប្រជាធិបតេយ្យនៅឡើយទេ ខណៈលោក ត្រាំ បានបង្ហាញខ្លួនដើម្បីបញ្ជាក់ពីការឈរឈ្មោះជាប្រធានាធិបតីឆ្នាំ ២០២៤ នៅសេតវិមាន ។

កាសែត Politico បានរាយការណ៍ដោយដកស្រង់សម្ដីលោក ត្រាំ និយាយថា “វាគួរឲ្យភ្ញាក់ផ្អើលក្នុងរយៈពេល ៤ ឆ្នាំហើយ ។ យើងកំពុងព្យាយាមធ្វើ ៤ ឆ្នាំទៀត ហើយខ្ញុំនឹងជួបអ្នកក្នុងរយៈពេល ៤ ឆ្នាំខាងមុខនេះ” ។
ការអត្ថាធិប្បាយដោយត្រង់ៗរបស់លោកធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមហាសេដ្ឋីរូបនេះបានចាញ់ការបោះឆ្នោតកាលពីខែមុនលើមេដឹកនាំប្រជាធិបតេយ្យ ចូ បៃដិន ទោះបីជាពេលនេះមិនទាន់ប្រកាសលទ្ធផលជាផ្លូវការក៏ដោយ ។

ការអត្ថាធិប្បាយចុងក្រោយនេះគឺជាលើកដំបូងដែលគាត់បាននិយាយជាសាធារណៈថាគាត់នឹងឈរឈ្មោះបោះឆ្នោត ទោះបីជាយ៉ាងណាក៏ដោយវាមិនច្បាស់ទេថា លោក ត្រាំ និយាយនេះជារឿងលេងសើចឬយ៉ាងណានោះ ។
កាលពីសប្តាហ៍មុនប្រធានាធិបតីរូបនេះហាក់ដូចជាបានទទួលស្គាល់លទ្ធផលចាញ់ការបោះឆ្នោតដោយនិយាយថា ការផ្ទេរអំណាចជាផ្លូវការអាចចាប់ផ្តើមបានសម្រាប់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន ដើម្បីចូលកាន់តំណែង ខណៈលោកក៏ផ្តល់អនុសាសន៍ដល់ទីភ្នាក់ងារសហព័ន្ធសំខាន់មួយក្នុងការធ្វើអ្វីដែលត្រូវធ្វើសម្រាប់រឿងនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


