Connect with us

ព័ត៌មានអន្ដរជាតិ

លម្អិតពីវ៉ាក់សាំង រុស្សី ៥ ប្រភេទ ដែល កម្ពុជា អនុញ្ញាត ឲ្យប្រើប្រាស់បន្ទាន់

បានផុស

នៅ

កាលពីយប់ថ្ងៃសុក្រ ទី ២៩ ខែ កញ្ញា វ៉ាក់សាំង​កូ​វីដ​ ១៩ ប្រភេទ Sputnik V , CoviVac , Sputnik-Light និង EpiVacCorona ចំនួន២​ប្រភេទ ដែលផលិត​នៅ​ប្រទេស​រុស្ស៊ី ត្រូវបានក្រសួងសុខាភិបាល​ កម្ពុជា ចេញសេចក្តីជូនដំណឹងអនុញ្ញាត ​​ឲ្យ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់ ។

ខណៈនេះដែរ ក្រោយ កម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ នេះជារឿងគួរដឹងឲ្យហើយ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងទាំងនេះ។

Sputnik V ដោយវិទ្យាស្ថាន Gamaleya 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-គឺជាវ៉ាក់សាំងដែលចាក់ពីរដូស​ ផលិតពីមេរោគ adenovirus 26 (Ad26) និង adenovirus 5 (Ad5) (មេរោគបង្កជំងឺផ្តាសាយទូទៅ)។ ដូសទីមួយ (Ad26) គឺជាវ៉ាក់សាំងដំបូង ហើយទីពីរ (Ad5) គឺជាដូសជំរុញ។

-ប្រើប្រាស់ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំដល់ ៦០ ឆ្នាំឡើងទៅ នឹងមានប្រសិទ្ធភាព ៩៥ ភាគរយប្រឆាំងនឹងកូវីដ-១៩ទម្រង់ដើម។

-ផលប៉ះពាល់តិចតួចបំផុត គឺដូចនឹងវ៉ាក់សាំងដែលកំពុងចរាចរនៅទូទាំងពិភពលោក។

-ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ដោយប្រសិទ្ធភាពការពារឈានដល់ប្រមាណ ៨៣ ភាគរយឯណោះ។

-ងាយស្រួលរក្សាទុក នៅសីតុណ្ហភាពចន្លោះពី ២-៨ អង្សាសេ។

Sputnik Light

-ចាក់តែមួយដូសគត់​ ដែលមាន​កម្រិត​ស្រាល​ជាង​មុន និងមាន​សមាសធាតុ​ផ្សំ​តែមួយ (rAd26) ​ផ្តល់​ប្រសិទ្ធភាព​ការពារ​ខ្ពស់​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​កាច​​សាហាវ Delta ហើយ​ប្រសិន​បើ​ចាក់​ជា​ដូស​ជំរុញ​លើ​វ៉ាក់សាំង​ប្រភេទ​ផ្សេង ​​​រឹត​តែ​​បង្កើត​​ការ​ឆ្លើយ​តប​ភាពស៊ាំ​យ៉ាងខ្លាំង។

– Sputnik Light អាចរក្សាទុកនៅសីតុណ្ហភាព ២-៨ អង្សារសេក្នុងរយៈពេលពីរខែ។

-ចាក់បានអាយុ ១៨ ឆ្នាំឡើងទៅ ។

CoviVac របស់វិទ្យាស្ថានស្រាវជ្រាវ Chumakov

-សម្រាប់មនុស្សដែលមានអាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំ ។

– រក្សាទុក នៅសីតុណ្ហភាពចន្លោះពី ២-៨ អង្សាសេ ។

វ៉ាក់សាំង EpiVacCorona ទាំង ២ ប្រភេទ ដោយមជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្ត្រ Vector Virology

-អនុញ្ញាតឲ្យប្រើប្រាស់សម្រាប់មនុស្សវ័យចំណាស់ ដែលមានអាយុ ៦០ ឆ្នាំឡើងទៅ ។

-វ៉ាក់សាំងដែលបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវរដ្ឋនៃជំងឺឆ្លង និងជីវសាស្ត្រត្រូវបានគេបង្ហាញថាផ្តល់ការការពាររយៈពេលមួយឆ្នាំ​ ប្រឆាំងនឹងជំងឺកូវីដ ១៩។

– រក្សាទុក នៅសីតុណ្ហភាពចន្លោះពី ២-៨ អង្សាសេ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វ៉ាក់សាំង Sputnik V សុទ្ធតែមានប្រសិទ្ធភាព លើក្រុមអាយុដែលបានកំណត់

ចុចអាន៖ដឹងអត់ វ៉ាក់សាំងរុស្ស៊ី ៥ ប្រភេទដែល កម្ពុជា អនុញ្ញាតប្រើប្រាស់បន្ទាន់ ក៏មានចាក់មួយដូសដែរ

ចុចអាន៖រឿង ៨ សំខាន់ៗ គួរដឹងពីវ៉ាក់សាំង Sputnik V ខណៈ កម្ពុជា អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៩ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦០ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម