Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ គ្រោងបើកព្រំដែនទទួលពលករខ្មែរវិញ ដោយសារខ្វះកម្លាំងពលកម្ម

បានផុស

នៅ

ប្រទេសថៃ គ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះកម្មករមកពីប្រទេសជិតខាងដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ក្នុងគោលបំណងបន្ធូរបន្ថយកង្វះខាតកម្លាំងពលកម្ម ដែលកំពុងប៉ះពាល់ដល់ការនាំចេញ និងសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pairote Chotikasathien មកពីក្រសួងការងារបាននិយាយថា វិធានទាក់ទងនឹងស្ថានភាពវ៉ាក់សាំងសម្រាប់ពលករចំណាកស្រុក នីតិវិធីធ្វើចត្តាឡីស័ក និងការធ្វើតេស្តរកជំងឺកូវីដ-១៩ នឹងត្រូវសម្រេចនៅថ្ងៃពុធនេះ។

ឧស្សាហកម្មនាំចេញធំៗរបស់ប្រទេសថៃ ដូចជាអាហារ និងផលិតកម្មកៅស៊ូ គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើពលករចំណាកស្រុក។ ប៉ុន្តែការត្រួតពិនិត្យព្រំដែនដ៏តឹងរ៉ឹង និងច្បាប់ធ្វើចត្តាឡីស័ក បានបញ្ឈប់ការធ្វើចំណាកស្រុកស្ទើរតែទាំងស្រុង។

Thailand plans to reopen borders to foreign workers amid shortage – Thai  Newsroom

លោក Pairote បានប៉ាន់ប្រមាណថា នៅពេលនេះ ប្រទេសថៃត្រូវការពលករបរទេសចំនួន ៤២០,០០០នាក់ ដែលភាគច្រើននៅក្នុងឧស្សាហកម្មសំណង់ ផលិតកម្ម និងអាហារសមុទ្រ។ ពលករជាច្រើនបានចាកចេញពីប្រទេសថៃ ខណៈខ្លួនប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏អាក្រក់បំផុត កាលពីដើមឆ្នាំនេះ ហើយពួកគេទាំងនោះមិនបានត្រឡប់មកវិញទេ។

គួរបញ្ជាក់ថា ប្រទេស​ថៃ​មាន​ការ​ឆ្លង​ជិត ២ លានករណី ​និង ​ស្លាប់​ចំនួន ១៩,៧៦៤ នាក់ ដែល​ភាគ​ច្រើន​កើត​ឡើងក្រោយខែ​មេសា នៅ​ពេល​ការ​ឆ្លង​វីរុសបំប្លែងខ្លួន​ត្រូវ​បាន​រក​ឃើញ​ក្នុង​ជំរំពលករ​ចំណាក​ស្រុក​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អនុញ្ញាតឲ្យពលករមកពីថៃ៥ នាក់ ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីធ្វើចត្តាឡីស័ករួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម