ព័ត៌មានអន្ដរជាតិ
អ្នកកាសែតអាមេរិក ជាប់ពន្ធនាគារ ១១ឆ្នាំ នៅមីយ៉ាន់ម៉ា
តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា នៅថ្ងៃសុក្រទី១២ខែវិច្ឆិកានេះ បានកាត់ទោសអ្នកកាសែតជនជាតិអាមេរិកឈ្មោះ Danny Fenster ដាក់ពន្ធនាគាររយៈពេល១១ឆ្នាំ។ នេះបើតាមការឲ្យដឹងពីមេធាវី និងនិយោជករបស់គាត់។

លោក Fenster អាយុ៣៧ឆ្នាំដែលជាអ្នកគ្រប់គ្រងទស្សនាវដ្តីអនឡាញ Frontier Myanmar ត្រូវបានចាប់ខ្លួន ខណៈពេលព្យាយាមចាកចេញពីប្រទេសកាលពីខែឧសភា ហើយចាប់តាំងពីពេលនោះមក ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ Insein ដ៏ល្បីល្បាញរបស់ទីក្រុង យ៉ាំងហ្គោន។
ការកាត់ទោសនេះត្រូវបានបញ្ជាក់ប្រាប់ Reuters ដោយមេធាវីឈ្មោះ Than Zaw Aung តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។

គាត់ត្រូវបានកាត់ទោសពីបទញុះញង់ និងបំពានច្បាប់អន្តោប្រវេសន៍ និងច្បាប់សមាគមដែលមិនស្របច្បាប់។
ការចោទប្រកាន់ថ្មីៗ ដែលធ្ងន់ធ្ងរជាងនេះ ពាក់ព័ន្ធការបះបោរ និងការរំលោភច្បាប់ភេរវកម្ម ត្រូវបានបន្ថែមកាលពីដើមសប្តាហ៍នេះ ហើយបើត្រូវផ្តន្ទាទោសមែននោះ គាត់ប្រឈមនឹងការជាប់ពន្ធនាគារអតិបរមា ២០ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មីយ៉ាន់ម៉ា ចោទ ប្រកាន់ អ្នក កាសែត អាមេរិក ពី បទ ភេរវកម្ម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


