Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ចិន ដាក់បង្ហាញវ៉ាក់សាំងកូវីដ-១៩ បាញ់តាមមាត់ដំបូងបង្អស់លើលោក

បានផុស

នៅ

វ៉ាក់សាំងកូវីដ-១៩ បាញ់តាមមាត់ ដំបូងបង្អស់របស់ពិភពលោក ត្រូវបានដាក់បង្ហាញនៅឯពិព័រណ៍ឧស្សាហកម្មសុខភាពអន្តរជាតិ Hainan លើកទី ៥ ឆ្នាំ ២០២១ ក្នុងទីក្រុង Haikou ភាគខាងត្បូង​ប្រទេសចិន ​កាល​ពីថ្ងៃទី ១២ ខែ វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវបញ្ជាក់​ថា មានប្រសិទ្ធភាពខ្ពស់ ជាវិធីដែលវ៉ាក់សាំងចូលទៅក្នុងខ្លួន។ វាត្រូវបានស្រូបចូលដោយផ្ទាល់តាមមាត់ ចូល​ទៅក្នុងផ្លូវដង្ហើម និងសួត ហើយបន្ទាប់មក វាបង្កើតជាភាពស៊ាំនៃភ្នាសរំអិល។

ទន្ទឹមនឹងនោះ អ្នកស្រាវជ្រាវបានប្រាប់ថា ក្រុមហ៊ុនអាចផលិតវ៉ាក់សាំងបាញ់តាមមាត់បានច្រើនជាងវ៉ាក់សាំងចាក់ ៥ ដង ក្រោមសមត្ថភាពផលិតដូចគ្នា ពោលវាអាចរួមចំណែកដល់ការពន្លឿនការចាក់វ៉ាក់សាំងនៅចិន ។

គួរបញ្ជាក់ថា​ វ៉ាក់សាំងបាញ់តាមមាត់ដំបូង​ ត្រូវ​បាន​បង្កើត​ឡើង​រួម​គ្នា​ដោយ​ក្រុម​អ្នក​បង្កើត​វ៉ាក់សាំង​ចិន​ដ៏​ល្បី​ឈ្មោះ Chen Wei និង​ក្រុមហ៊ុន​ជីវបច្ចេកវិទ្យា​ចិន CanSino Biologics Inc៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖cgtn

ចុចអាន៖ទីក្រុងមួយនៅ ចិន តេស្តរកកូវីដលើអ្នកទស្សនា ៣ ម៉ឺននាក់ ឯលទ្ធផលមិនខុសបំណង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម