ព័ត៌មានអន្ដរជាតិ
អតីតវិស្វករ Google លោក Colin Huang ក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាកំពូលរបស់ចិន
លោក Colin Huang អតីតវិស្វករ Google បានក្លាយជាស្ថាបនិកនៃក្រុមពាណិជ្ជកម្ម PDD Holdings ឥឡូវនេះមានទ្រព្យសម្បត្តិខ្ពស់បំផុតក្នុងចំណោមមហាសេដ្ឋីបច្ចេកវិទ្យារបស់ប្រទេសចិន ចំនួន ៥៣.៤ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវ Hurun ។
សារព័ត៌មាន South China Morning Post បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវ័យ៤៤ ឆ្នាំរូបនេះបានកើនឡើង ៧១% ធៀបនឹងឆ្នាំមុន ដោយសារការកើនឡើងនៃភាគហ៊ុនដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិករបស់ PDD ដែលត្រូវបានជំរុញដោយក្រុមហ៊ុនដំណើរការបានល្អជាងការរំពឹងទុក។

កាសែតដដែលបានរាយការណ៍ ដោយដកស្រង់ទិន្នន័យពីទីក្រុងសៀងហៃថា នេះជារបាយការណ៍បញ្ជីអ្នកមានសកលឆ្នាំ២០២៤ របស់អង្គភាពស្រាវជ្រាវដែលមានមូលដ្ឋាន។ ស្របពេលដែល នៅក្នុងប្រទេសចិន វេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួន Pinduoduo បានវ៉ាដាច់គូប្រជែងរបស់ខ្លួនដែលដំណើរការដោយ Alibaba Group Holding និង JD.com ។
ការហូរចូលនៃទ្រព្យសម្បត្តិសម្រាប់លោក Huang បានធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យារបស់ប្រទេសចិន ដោយធានាឲ្យគាត់ក្លាយជាបុគ្គលដែលមានជាងគេទីពីររបស់ប្រទេស បន្ទាប់ពីលោក Zhong Shansan ស្ថាបនិកក្រុមហ៊ុនផលិតទឹកដប Nongfu Spring ។
មហាសេដ្ឋីបច្ចេកវិទ្យាដែលមានបំផុតពីមុនគឺ Pony Ma Huateng នៃក្រុមហ៊ុនសេវាកម្មអ៊ីនធឺណិតយក្ស Tencent Holdings និង Zhang Yiming នៃក្រុមហ៊ុនមេរបស់ TikTok ByteDance ឥឡូវនេះបានធ្លាក់មកចំណាត់ថ្នាក់ទីបី និងទីបួន ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៣៥ពាន់លានដុល្លារ និង ៣៤ពាន់លានដុល្លាររៀងគ្នា។
ទោះបីជាយ៉ាងណា បើយោងតាម Business Insider បញ្ចាក់ដែរថា ក្នុងពេលដែលមិនទាន់មានឈ្មោះជាសកល លោក Huang គឺជាឥស្សរជនលេចធ្លោនៅក្នុងប្រទេសចិន ដែលភាគច្រើនដោយសារតែភាពជោគជ័យនៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Pinduoduo ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយក្រុមហ៊ុនរបស់គាត់ និងបានចុះបញ្ជីនៅទីក្រុងញូវយ៉កក្នុងខែកក្កដា ឆ្នាំ ២០២៨ ។
បុរសរូបនេះ កើតក្នុងគ្រួសារកម្មកររោងចក្រ ហើយបានធ្វើការជាវិស្វករសម្រាប់ក្រុមហ៊ុន Google ក្នុងឆ្នាំ ២០០៤ មុនពេលចាប់ផ្តើមដំណើរអាជីវកម្មរបស់គាត់នៅឆ្នាំ ២០០៧ ។ ក្រោយមក ដោយសារតែការបណ្ដាក់ទុននិងមានចិត្តអំណត់តស៊ូក្នុងអាជីពរបស់លោកផ្ទាល់ ទើបធ្វើឲ្យអតីតវិស្វករ Google ប្រែក្លាយខ្លួនជាបុគ្គលិកធម្មតាម្នាក់ មកជាបុគ្គលមានទ្រព្យធនចាយលែងខ្វះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាសេដ្ឋីទាំង ៥ ខ្លាំងខាងវិនិយោគអចលនទ្រព្យនៅ ហ្វីលីពីន សុទ្ធតែកើនទ្រព្យសម្បត្តិឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


