ចិន កំពុងបង្កើតកំពូលទាហាន “កែហ្សែន” ដែលគ្មានអ្នកណាអាចយកឈ្នះបាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ចិន កំពុងបង្កើតកំពូលទាហាន “កែហ្សែន” ដែលគ្មានអ្នកណាអាចយកឈ្នះបាន

បានផុស

នៅ

យោងតាមប្រធានផ្នែកស៊ើបការណ៍សម្ងាត់អាមេរិកម្នាក់បានឲ្យដឹងថា ប្រទេសចិនកំពុងអភិវឌ្ឍន៍ “កំពូលទាហាន” កែហ្សែនដែលគ្មានអ្នកណាអាចយកឈ្នះបាន។ គ្មានប្រទេសណាមួយអាចបង្កើតទាហានបែបនេះបានទេហើយគេធ្លាប់តែឃើញនៅក្នុងរឿងវិទ្យាសាស្ត្របែបច្នៃប្រឌិតប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក John Ratcliffe នាយកផ្នែកស៊ើបការណ៍ជាតិរបស់លោក Donald Trump បានអះអាងថា ចិនកំពុងប្តេជ្ញាចិត្តត្រួតត្រាផ្នែកសេដ្ឋកិច្ច យោធានិងបច្ចេកវិទ្យាលើសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតនៅក្នុងពិភពលោកហើយកំពុងសាកល្បងបច្ចេកវិទ្យាទាហានទំនើប។

លោក John Ratcliffe នាយកផ្នែកស៊ើបការណ៍ជាតិរបស់លោក Donald Trump

លោកនិយាយថា វិធីមួយក្នុងចំណោមវិធីនានាដែលសាធារណរដ្ឋប្រជាមានិតចិនកំពុងស្វែងរកដើម្បីទទួលបានផលប្រយោជន៍ផ្នែកយោធាពីគូប្រជែងរបស់ខ្លួនគឺត្រូវប្រើឧបករណ៍កែហ្សែន CRISPR ដើម្បីកែប្រែអំប្រ៊ីយ៉ុងរបស់មនុស្សដើម្បីបង្កាត់យោធាដែលមានសមត្ថភាពប្រយុទ្ធកាន់តែខ្លាំង កាន់តែយូរនិងកាន់តែមានប្រសិទ្ធភាព។

ដោយនិយាយថាចិនជាប្រទេសបង្កការគំរាមកំហែងធំបំផុតដល់សហរដ្ឋអាមេរិកនាពេលសព្វថ្ងៃនេះនិងជាការគំរាមកំហែងធំបំផុតចំពោះលទ្ធិប្រជាធិបតេយ្យនិងសេរីភាពទូទាំងពិភពលោកចាប់តាំងពីសង្គ្រាមលោកលើកទី២មកនោះ លោក Ratcliffe បានសរសេរនៅក្នុងកាសែត Wall Street Journal ថា គ្មានព្រំដែនក្រមសីលធម៌ចំពោះការបន្តអំណាចរបស់ទីក្រុងប៉េកាំងទេ។

មានការជជែកវែកញែកយ៉ាងទូលំទូលាយអំពីក្រមសីលធម៌នៃការប្រើឧបករណ៍ដូចជា CRISPR ដើម្បីធ្វើឲ្យប្រសើរឡើងនូវហ្សែនរបស់មនុស្ស។

ជីវវិទូជនជាតិចិនឈ្មោះ He Jiankui បានបង្កឲ្យមានភាពចម្រូងចម្រាសនៅពេលដែលគាត់បានកែហ្សែនរបស់ក្មេងស្រីភ្លោះឈ្មោះថា លូលូ និងណាណា ដើម្បីធ្វើឲ្យពួកគេមានភាពស៊ាំទៅនឹងមេរោគអេដស៍។

គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំនិងពិន័យជាប្រាក់៣លានយ័ន (៣៤៥,០០០ផោន) ពីបទ “ការប្រព្រឹត្តវេជ្ជសាស្រ្តខុសច្បាប់” ប៉ុន្តែលោក Ratcliffe ជឿថា យោធាចិននៅតែធ្វើការស្រាវជ្រាវស្រដៀងគ្នានេះបានដោយសម្ងាត់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ទាហានអូស្ត្រាលីយកជើងសិប្បនិម្មិតរបស់ក្រុមតាលីបង់ដាក់ស្រាផឹក

ចុចអាន៖ ទាហានសម័យសង្គ្រាមអ៊ីរ៉ាក់ប្តឹងក្រសួងការពារជាតិអាមេរិកព្រោះសំឡេងផ្ទុះអាវុធធ្វើឲ្យគាត់ថ្លង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

បាត់ដំបង ចាប់ផ្តើមពិនិត្យប័ណ្ណចាក់វ៉ាក់សាំងជាផ្លូវការ មុនចូលក្នុងសាលាខេត្ត

ព័ត៌មានជាតិ១១ ម៉ោង មុន

ជនជាតិ​ថៃ​ម្នាក់ ​វេរ​លុយ​ជាមួយ​ម្ចាស់​ហាង​បុរី KTH ៦៥១.០០០​បាត ហើយ​រត់​គេច​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្ទុះ​កំប៉ុង​ហ្គាស​បង្ក​ឲ្យ​ឆេះ​ផ្ទះ​មួយ​ខ្នង​ នៅ​សង្កាត់​ក្បាលកោះ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ​បាល​ខេត្ត​បញ្ជា​ឲ្យ​បិទ​ផ្សារ រលួស​បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩ខ្លាំង

ព័ត៌មានជាតិ១៤ ម៉ោង មុន

ម្ចាស់​សំណង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​TOTAL បាន​លើក​ឡើង​ថា សំណង់​របស់​លោក​មានច្បាប់​និង​មិន​រំលោភ​យក​ដី​រដ្ឋ​នោះ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services