Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដ ថៃ ៤ ប្រភេទ ចាប់ផ្ដើមធ្វើតេស្តលើមនុស្សជាបណ្ដើរៗ និងចាយថវិកាសរុប ៤.៨ ពាន់លានបាត

បានផុស

នៅ

លោកស្រី Ratchada Thanadirek អ្នកនាំពាក្យរងទីស្តីការ​នាយករដ្ឋមន្ត្រី​បាន​បង្ហើប​ថា នៅក្នុងកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍​កូវីដ១៩ (CDC) កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីបាននឹងកំពុងតាមដានវឌ្ឍនភាពនៃការស្រាវជ្រាវវ៉ាក់សាំងនៅក្នុងប្រទេសថៃ។

វាត្រូវបានគេរាយការណ៍ថា វ៉ាក់សាំងទាំងបួនកំពុងត្រូវបានធ្វើតេស្តលើមនុស្ស និង​ទទួល​បាន​ការ​គាំទ្រ​ថវិកា​សម្រាប់​ការ​អភិវឌ្ឍន៍​តាម​កាលកំណត់ សរុប​ចំនួន ៤.៨ ពាន់​លាន​បាត (១៤២,៥២២,១២៨,០០ ដុល្លារ ​)។

វ៉ាក់សាំង NDV-HXP-S បង្កើតឡើងដោយអង្គការ​ឱសថ​រដ្ឋាភិបាល (GPO) រួមជាមួយ​នឹង​សាកលវិទ្យាល័យ Mahidol បាន​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​តាម​រយៈ​វិទ្យាស្ថាន​ជាតិ​វ៉ាក់សាំង (NHSO) ៤៥.៨៨ លាន​បាត។ ការ​សាកល្បង​មនុស្ស​ដំណាក់កាល​ទី ២ បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៦ ខែ សីហា។ លទ្ធផល​ត្រូវ​បាន​រំពឹង​ទុក​ក្នុង​ខែធ្នូ។ សំណើរ​ថវិកា​កំពុង​រង់ចាំ សម្រាប់​ការ​គាំទ្រ​ និងការ​ធ្វើ​តេស្ត​ដំណាក់កាលទី ៣ ។

វ៉ាក់សាំង Chula-Cov19 ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំង នៃមហាវិទ្យាល័យ​ឱសថ សាកលវិទ្យាល័យ Chulalongkorn ទទួល​បាន​ថវិកា​ពី​រដ្ឋាភិបាល​តាម​រយៈ​វិទ្យាស្ថាន​ជាតិ​ថ្នាំ​បង្ការ (NHSO) ក្នុង​ទឹក​ប្រាក់​ចំនួន ៣៧៥​ លាន​បាត ការ​ធ្វើ​តេស្ត​លើ​មនុស្ស​ដំណាក់​កាល​ទី​២ ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​សីហា លទ្ធផល​រំពឹង​ទុក​ក្នុង​ខែ​ធ្នូ និងសម្រាប់ការសាកល្បងព្យាបាលដំណាក់កាលទី ៣ ​ផលិតសម្រាប់ការ​ចុះឈ្មោះវ៉ាក់សាំង ​សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន។ គណៈរដ្ឋមន្ត្រីបានអនុម័តថវិកាចំនួន ២,៣១៦ លានបាត​។

វ៉ាក់សាំង Baiya SARS-CoV-2 Vax ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Baiya Phytofarm និង​សាកលវិទ្យាល័យ Chulalongkorn បានទទួលថវិកាពីចំនួន ១៦០ លានបាត។ បច្ចុប្បន្ននេះ វាស្ថិតនៅក្នុងដំណាក់កាលសាកល្បងមនុស្ស ដំណាក់កាលទី ១ ចាប់ផ្តើមពីខែតុលា ហើយថ្មីៗនេះ គណៈរដ្ឋមន្ត្រីបានអនុម័តដែនកំណត់ចំនួន ១,៣០៩ លានបាត ពីច្បាប់ប្រាក់កម្ចី​ ដើម្បី​ប្រើ​ក្នុង​ការ​ស្រាវ​ជ្រាវ​និង​ការ​បង្កើត​វ៉ាក់សាំង ​ក្នុង​ការ​ធ្វើ​តេស្ដ​មនុស្ស​ដំណាក់កាល​ទី​៣​ផង​ដែរ​។

និង វ៉ាក់សាំង Covid-19 ដោយ Bionet-Asia បានទទួលថវិកាពីចំនួន ៦៥០លានបាត និងតេស្តលើមនុស្សដំណាក់កាលទី១ តាំងពីថ្ងៃទី ២៥ ខែមិថុនា ដើម្បីសិក្សាពីសុវត្ថិភាព និងជំរុញ​ភាពស៊ាំ។ បច្ចុប្បន្ន ការធ្វើតេស្តកំពុងត្រូវបានរៀបចំក្នុងដំណាក់កាលទី២។

ទន្ទឹម​នោះ​ នាយករដ្ឋមន្ត្រី​បាន​ផ្តល់​សារៈសំខាន់ និង​ត្រៀមខ្លួន​ជា​ស្រេចក្នុង​ការ​គាំទ្រ​ថវិកា​សម្រាប់​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វ៉ាក់សាំង​ជាតិ​ថៃ​គ្រប់​ជំហាន។ ចាប់តាំង​ពីដំណើរការនៃ R & D ការ​ធ្វើ​តេស្ត​ការអនុវត្ត ការចុះឈ្មោះ ដើម្បី​ឲ្យ​វាអាច​ប្រើបានពេញរង្វង់ ពង្រឹង​សុវត្ថិភាព​វ៉ាក់សាំង​របស់​ប្រទេស នេះ​ជា​ក្ដី​សង្ឃឹម​មួយ​ទៀត ​ក្នុង​ការ​គ្រប់​គ្រង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ និង​បង្កើន​សក្ដានុពល​នៃ​ការ​គ្រប់គ្រង​សុខភាព​របស់​ប្រទេស ​ក្នុង​រយៈពេលយូរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖ប្រទេសនៅ អឺរ៉ុប មួយទៀត ​ ប្រកាសរកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម