ប្រទេសនៅ អឺរ៉ុប មួយទៀត ​ ប្រកាសរកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ប្រទេសនៅ អឺរ៉ុប មួយទៀត ​ ប្រកាសរកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron

បានផុស

នៅ

ក្រសួងសុខាភិបាលអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃសុក្រ ពីការផ្ទុះករណីដំបូងនៃវីរុសកូវីដបំប្លែងខ្លួនឆ្លងសាហាវ B.1.1.529 ដែលត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង និងប្រទេសដទៃទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​កត់​សម្គាល់​ថា មេរោគ​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​តាម​លំដាប់​ហ្សែន ​ពីជនជាតិ​អ៊ីស្រាអែល​ម្នាក់​ ដែល​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡាវី​វិញ។ ក្នុងករណី​នេះ ក៏​មានការសង្ស័យផងដែរ​ អំពីករណីឆ្លងមេរោគនេះបន្ថែមទៀត នៃ​ជនជាតិអ៊ីស្រាអែល​ពីរនាក់​ ទើបវិល​ត្រឡប់​មក​ពី​បរទេសដូចគ្នា។

ក្រសួងបាននិយាយថា ខ្លួនរង់ចាំលទ្ធផលនៃការធ្វើតេស្តតាមលំដាប់របស់ពួកគេ ហើយរហូត​មកដល់ពេលនេះ អ្នកទាំងពីរកំពុងស្នាក់នៅដាច់​ដោយឡែក។ ដោយឡែក ជនជាតិ​អ៊ីស្រាអែល​ទាំង​បី​នាក់​នោះ សុទ្ធតែបាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​កូវីដ​១៩​ កាលពី​ពេល​កន្លង​មកដែរ។

គួរ​បញ្ជាក់​ថា​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ អ៊ីស្រាអែល​បាន​ប្រកាស​ហាម​ឃាត់​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អាហ្វ្រិក ​ចំនួន​ប្រាំពីរ​ បន្ទាប់​ពី ​មាន​ការ​រក​ឃើញ​មេរោគ​នេះ​នៅ​អាហ្វ្រិក​ខាង​ត្បូង។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett និង​រដ្ឋមន្ត្រី​សុខាភិបាល Nitzan Horowitz បានសម្រេចចិត្តដាក់ប្រទេសអាហ្វ្រិកខាងត្បូង ឡេសូថូ, បុតស្វាណា, ហ្ស៊ីមបាវ៉េ, ម៉ូសំប៊ិក, ណាមីប៊ី និងអេសវ៉ាទីនី ជា ” ប្រទេសក្រហម “៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖WHO ប្រកាស វីរុសបំប្លែងថ្មីជាក្តីព្រួយបារម្ភ និងដាក់ឈ្មោះ Omicron

ចុចអាន៖ក្រុមហ៊ុន Pfizer សុំពេល ១០០ ថ្ងៃផលិតវ៉ាក់សាំងកម្ចាត់វីរុសបំប្លែងខ្លួន Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services