Connect with us

ព័ត៌មានអន្ដរជាតិ

WHO​ ឈាន​ដល់​សេចក្តី​ព្រាង​សន្ធិ​សញ្ញា​រោគ​រាត​ត្បាត​នាពេល​អនាគត​ហើយ​

បានផុស

នៅ

រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ឯកភាព​ជា​បណ្តោះ​អាសន្ន​ដើម្បី​ពិភាក្សាអំពី​សន្ធិសញ្ញា​​​រោគ​រាត​ត្បាត​នា​ពេល​អនាគត​ដែល​នឹង​បិទ​គម្លាត​គ្នា​រវាង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាមមន្ត្រី​ការ​ទូត​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ។​

ពួក​គេ​បាន​និយាយ​ថា សេចក្តី​ព្រាង​ដំណោះ​ស្រាយ​​ដែល​ត្រូវ​បាន​ចរចា​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​ជូន​រដ្ឋ​មន្ត្រីសុខាភិបាល​អនុម័ត​នៅ​មហា​សន្និបាត​ពិសេស​រយៈ​ពេល​៣​ថ្ងៃ​របស់​ WHO ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​​បង្ហាញ​របស់​ក្រុម​ការ​ទូត​កើត​មាន​ឡើង​ចំពេល​ដែលមាន​កង្វល់​អន្តរជាតិ​កំពុង​កើន​ឡើង​ជុំ​វិញ​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron ដែល​រក​ឃើញ​លើក​ដំបូង​នៅ​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​សប្តាហ៍​នេះ និង​បាន​រាល​ដាល​ស្ទើរ​ទូទាំង​ពិភព​លោក​ហើយ។

សន្ធិសញ្ញា​សកល​នេះ​គឺ​ដើម្បី​ពង្រឹង​ការការពារ និង​ឆ្លើយ​តប​​វីរុស​រាត​ត្បាត​​ដែល​ត្រូវ​បាន​គេ​រំពឹង​រួច​រាល់​នា​ខែ​ឧសភា ឆ្នាំ​២០២៤​​នឹង​គ្រប​ដណ្តប់លើ​បញ្ហា​ដូច​​ជា ការ​ចែក​រំលែក​​ទិន្នន័យ និង​លំដាប់​ហ្សេន​នៃ​វីរុរស​លេច​ឡើង ព្រម​ទាំង​គ្រប់​គ្រង​លើ​វ៉ាក់សាំង ឱសថ និង​ការ​ស្រាវ​ជ្រាវ​ដើម្បី​ធានា​​ដល់​តុល្យភាព​ដល់​ប្រទេស​ទូទាំង​ពិភព​លោក។

លោក Simon Manley ឯកអគ្គរាជ​ទូត​អង់គ្លេស​ប្រចឆាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«ការ​សម្រេច​ចិត្ត​នេះ ដើម្បី​​បង្កើត​ស្ថាប័ន​ចរចាស្តីពី​កិច្ច​ព្រម​ព្រៀង​​វីរុស​រាត​ត្បាត​នា​ពេល​អនាគត​ ប្រហែល​ជា​ចុង​បញ្ចប់​នៃ​ការ​ចាប់​ផ្តើម ប៉ុន្តែ​ភាព​បត់​បែន​បាន​បង្ហាញ និង​មាន​ការ​គាំទ្រ​ទូលំទូលាយ​គឺ​ជា​សញ្ញា​ដ៏​ល្អ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​​​ប្រែង​ចេញ​ជា​លទ្ធផល»។

ចក្រភព​អង់គ្លេស​រួម​ជា​មួយ​សហភាព​អឺរ៉ុប​ និង​ប្រទេស​៧០​ផ្សេង​បាន​ជំរុញ​ឲ្យ​មាន​សន្ធិសញ្ញា​​ដែល​មាន​កាតព្វកិច្ច​ស្រប​ច្បាប់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម