ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនច្រើនឡើងៗកំពុងឆ្លងរាលដាលលឿន និងបង្កក្ដីបារម្ភដល់ពិភពលោក
ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ វីរុសនេះក៏មានលេចឡើងរូបរាងថ្មីៗជាច្រើនទៀតគួរឱ្យបារម្ភ។ បម្រែបម្រួលនៃវីរុសកូវីដថ្មីៗ ត្រូវបានអ្នកជំនាញសុខាភិបាលឱ្យឈ្មោះថា វីរុសបំប្លែងខ្លួន ដែលវីរុសនេះក៏ត្រូវបានព្រមានថា ជាប្រភេទងាយចម្លងនិងរាលដាលយ៉ាងឆាប់រហ័ស។
ខាងក្រោមជាវីរុសកូវីដបំប្លែងខ្លួនថ្មីចំនួន ៧ ប្រភេទដែលអង្គការសុខភាពពិភពលោក (WHO) ខ្លាចរាលដាលខ្លាំង និងកំពុងបង្កក្ដីបារម្ភដល់ពិភពលោក។
១. វីរុសបំប្លែងខ្លួនអាល់ហ្វា (Alpha)

អាល់ហ្វាត្រូវបានគេស្គាល់ឈ្មោះម្យ៉ាងទៀតថា B.1.1.7 គឺជាវីរុសកូវីដបំប្លែងខ្លួន ដែលរកឃើញដំបូងនៅតំបន់ Kent ភាគអាគ្នេយ៍នៃចក្រភពអង់គ្លេស កាលពីខែកញ្ញា ឆ្នាំ ២០២០ ។
វីរុសបំប្លែងខ្លួននេះត្រូវបានក្រសួងសុខាភិបាលអង់គ្លេសបញ្ជាក់ថា មានការចម្លងលឿនជាងកូវីដ-១៩ ព្រមទាំងបង្កហានិភ័យខ្ពស់នៃការចូលព្យាបាលនៅមន្ទីរពេទ្យ។
២. វីរុសបំប្លែងខ្លួនបេតា (Beta)

វីរុសបំប្លែងខ្លួនបេតាឬ B.1.351 ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង ហើយឥឡូវនេះក៏មានវត្តមានប្រទេសមួយចំនួនផងដែរ។
អ្នកវិទ្យសាស្ត្រជឿថា វាមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតទេ ប៉ុន្តែអាចរាលដាលលឿនជាងកូវីដទម្រង់ដើម។
វីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូងត្រូវបានគេរកឃើញនៅក្នុងខែមករា ឆ្នាំ២០២១ ក្នុងចំណោមអ្នកដំណើរអង់គ្លេស។
៣. វីរុសបំប្លែងខ្លួនដេលតា (Delta)

ដេលតា ឬ B.1.617.2 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាក្នុងខែតុលា ឆ្នាំ២០២០ ។
វីរុសបំប្លែងឥណ្ឌាមួយនេះជាចំណែកដល់ការកើនឡើងយ៉ាងខ្លាំងនៃករណីអ្នកជំងឺ Covid-19 ក្នុងប្រទេសឥណ្ឌានិងប្រទេសជាច្រើនលើលោក ហើយនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ សេវាសុខភាពសាធារណៈអង់គ្លេស (PHE) បានចាត់ទុកវាជា “វីរុសបំប្លែងខ្លួនដ៏គួរឱ្យព្រួយបារម្ភ” បំផុត។
យោងតាមការស្រាវជ្រាវពី PHE វីរុសបំប្លែងឥណ្ឌា (Delta) មានល្បឿនចម្លងលឿនជាងវីរុសបំប្លែងខ្លួន Alpha ប្រមាណ ៦០ ភាគរយឯណោះ។ ហើយអ្នកជំងឺដែលឆ្លងវីរុសបំប្លែងខ្លួនប្រភេទ ដេលតា ប្រឈមហានិភ័យខ្ពស់បំផុតនៃការចូលមន្ទីរពេទ្យ។
៤. វីរុសបំប្លែងខ្លួនហ្គាម៉ា (Gamma)

ហ្គាម៉ាដែលត្រូវបានគេស្គាល់ឈ្មោះផងដែរថាជាវីរុសបំប្លែងខ្លួនប្រេស៊ីល ឬ P1 និងបានរកឃើញដំបូងគេកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ នៅប្រទេសជប៉ុន នៅក្នុងចំណោមអ្នកដំណើរមកពីប្រទេសប្រេស៊ីល។
ហ្គាម៉ាត្រូវបានចាត់ថ្នាក់ជាវីរុសបំប្លែងខ្លួនគួរឱ្យព្រួយបារម្ភនៅក្នុងបញ្ជីរអង្គការសុខភាពពិភពលោក។ អ្នកជំនាញជឿថា វីរុសបំប្លែងខ្លួនប្រេស៊ីល អាចចម្លងរោគទ្វេដងដូចទៅនឹងវីរុសកូវីដ-១៩។
៥. វីរុសបំប្លែងខ្លួន ឡាំបដា (Lambda)

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការរកឃើញកូវីដបំប្លែងខ្លួនប្រភេទ Lambda ដំបូងនៅប្រទេសប៉េរូ នាខែសីហា ឆ្នាំ២០២០។
វីរុសបំប្លែងខ្លួន Lambda មានភាពបម្រែបម្រួលគួរឲ្យតាមដានខ្ពស់ដូចជា សមត្ថភាពនៃការឆ្លងលឿន និងអាចប្រឆាំងអង្គបដិប្រាណក្នុងរាងកាយយើង។ ប៉ុន្តែវាមិនទាន់រាលដាលខ្លាំងគួរឲ្យបារម្ភដូចវីរុសបំប្លែង Delta នៅឡើយ។ ថ្វីបើមានរបាយការណ៍បញ្ចាក់យ៉ាងដូច្នេះ តែវីរុសបំប្លែងខ្លួន Lambda មានភាពធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួនផ្សេងៗ និងកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំង។
៦. វីរុសបំប្លែងខ្លួនឡូតា (Lota)

យោងតាមការបោះពុម្ពផ្សាយនៅលើគេហទំព័រ medRxiv បានឲ្យដឹងថា វីរុសបំប្លែងខ្លួន Iota ដែលគេស្គាល់ម្យ៉ាងទៀតថា B.1.526 ត្រូវបានរកឃើញដំបូងនៅទីក្រុងញូវយ៉ក ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០។ បើប្រៀបធៀបទៅនឹងវីរុសបំប្លែងខ្លួនដទៃទៀត វីរុសនេះមានអត្រាចម្លងលឿនជាងពី ១៥ ទៅ ២៥ ភាគរយឯណោះ។ អ្វីដែលគួរកត់សម្គាល់ វីរុសបំប្លែងខ្លួន lota អាចគេចផុតពីប្រព័ន្ធភាពស៊ាំ និងបង្កើនហានិភ័យស្លាប់ខ្ពស់ខ្លាំង ជាពិសេសក្នុងចំណោមមនុស្សចាស់។
៧. វីរុសបំប្លែងខ្លួន អូមីក្រុង (Omicron)

អង្គការសុខភាពពិភពលោក (WHO) បានប្រកាស វីរុសបំប្លែងខ្លួនដែលមានឈ្មោះដំបូងថា B.1.1.529 គឺជាវីរុសបំប្លែងខ្លួនថ្មីបង្កក្តីព្រួយបារម្ភខ្លាំងបំផុតចំពោះពិភពលោក ហើយបានដាក់ឈ្មោះហៅថា Omicron។ វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់ WHO ពីប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយក៏ត្រូវបានរកឃើញផងដែរនៅក្នុងប្រទេស បុតស្វាណា ទីក្រុងហុងកុង អ៊ីស្រាអែល អាល្លឺម៉ង់ បែលហ្សិក និងអូស្ត្រាលី។ មកដល់ពេលនេះ មិនទាន់មានភស្តុតាងបញ្ជាក់ថា វ៉ាក់សាំងណាមួយ អាចទប់ទល់ជាមួយវីរុសបំប្លែងខ្លួន Omicron បាននៅឡើយទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយសារវីរុសបំប្លែងថ្មី Omicron
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


