ព័ត៌មានអន្ដរជាតិ
ចិន លាក់ប្រព័ន្ធមីស៊ីលយ៉ាងសម្ងាត់ក្នុងកុងតឺន័រសម្រាប់វាយប្រហារ គ្រប់ទីកន្លែង (មានវីដេអូ)
លោក Rick Fisher មន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការយោធាអាស៊ីនៅ មជ្ឈមណ្ឌលវាយតម្លៃ និងយុទ្ធសាស្ត្រអន្តរជាតិ បាននិយាយនៅ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Sun កាលពីថ្ងៃចន្ទថា ប្រទេសចិននៅ តែបន្តបង្កើតប្រព័ន្ធកាំជ្រួចមីស៊ីលក្នុងកុងតឺន័រដោយសម្ងាត់ ដែលអាចក្លែងបន្លំជាទំនិញពាណិជ្ជកម្ម ហើយអាចចូលទៅ កាន់កំពង់ផែអន្តរជាតិបានយ៉ាងងាយស្រួល ។

មីស៊ីលដែលត្រូវបានបញ្ជូនតាមគោលការណ៍ Trojan Horse អាចត្រូវបានដាក់ពង្រាយនៅ លើនាវាណាមួយ ដោយប្រែក្លាយនាវាឯកជនជាច្រើនរបស់ចិនទៅ ជាកងនាវាយោធា ។ ទន្ទឹមនោះលោក Fisher បាននិយាយថា “យុទ្ធសាស្រ្តរបស់ចិនគឺគួរឲ្យភ្ញាក់ផ្អើល ហើយយើងនឹងជជែកតវ៉ាយ៉ាងខ្លាំងសម្រាប់ការដាក់ពង្រាយមីស៊ីលបែបនេះ” ។
លោក Fisher បានឲ្យដឹងទៀតថា មីស៊ីលអាចត្រូវបានដំឡើងនៅ លើនាវាចិនតូចៗដែលមិនអាចពិពណ៌នាបាន ដើម្បីធ្វើការវាយឆ្មក់ប្រឆាំងនឹងមីស៊ីលរបស់សត្រូវ ការពារច្រាំងសមុទ្រ ក៏ដូចជាដើម្បីជួយដល់កងកម្លាំងឈ្លានពានតាមដីគោក តាមសមុទ្រ ឬតាមអាកាស” ។

លោកបញ្ជាក់ថា កុងតឺន័ររបស់ចិនអាចរក្សាទុកឧបករណ៍យោធាក្នុងរយៈពេលដ៏យូរក្បែរមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ។ យោងតាមអ្នកវិភាគបានឲ្យដឹងថា ក្បាលគ្រាប់អេឡិចត្រូម៉ាញេទិចរបស់មីស៊ីលនឹងអាចបិទមូលដ្ឋាននាវាមុជទឹកនុយក្លេអ៊ែរបាញ់មីស៊ីលផ្លោងដែលនៅ ក្បែរនោះ ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Fisher បានកើតឡើង ចំពេលមានរបាយការណ៍ថា ប្រទេសចិនប្តេជ្ញាពង្រឹងជំហររបស់ខ្លួននៅ ក្នុងមហាសមុទ្រអាត្លង់ទិក និងទ្វីបអាហ្រ្វិក ដោយបានសាងសង់មូលដ្ឋាននៅ ក្រៅ ប្រទេសគឺនៅប្រទេសជីប៊ូទី ។

យោងតាមកាសែត The Wall Street Journal បានឲ្យដឹងថា សេវាស៊ើបការណ៍សម្ងាត់អាមេរិកមានការព្រួយបារម្ភចំពោះចេតនារបស់ចិនក្នុងការសាងសង់មូលដ្ឋានទ័ពជើងទឹកដំបូងរបស់ខ្លួននៅ លើឆ្នេរសមុទ្រអាត្លង់ទិកនៃទ្វីបអាហ្រ្វិកក្នុងទីក្រុង Bata ប្រទេសហ្គីណេ ជាកន្លែងដែលប្រទេសនេះមានកំពង់ផែពាណិជ្ជកម្មរួចទៅ ហើយ ។
ទន្ទឹមនោះកាលពីខែវិច្ឆិកា របាយការណ៍របស់មន្ទីរបញ្ចកោណ ស្តីពីសមត្ថភាពយោធារបស់ចិន បានលើកឡើងថា ទីក្រុងប៉េកាំងគ្រោងនឹងបង្កើតមូលដ្ឋានយោធា និងកន្លែងផ្សេងទៀតដើម្បីដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅ កាន់ប្រទេសផ្សេងទៀត រួមទាំងមីយ៉ាន់ម៉ា ថៃ សិង្ហបុរី ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ស្រីលង្កា អារ៉ាប់រួម កេនយ៉ា សីស្ហែល តង់សានី អង់ហ្គោឡា និងតាជីគីស្ថានជាដើម ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ប្រកាសធ្វើពហិការការទូត មិនចូលរួម អូឡាំពិករដូវរងានៅ ប៉េកាំង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


