ព័ត៌មានអន្ដរជាតិ
សំណុំរឿងសម្លាប់អ្នកកាសែត Khashoggi ៖ បារាំង ចាប់ជនសង្ស័យបានហើយ តែដោះលែងវិញ
ប្រទេសបារាំងបានដោះលែងបុរសអារ៉ាប៊ីសាអូឌីតម្នាក់ដែលមានឈ្មោះ និងអាយុដូចគ្នានឹងជនសង្ស័យក្នុងសំណុំរឿងឃាតកម្មលើអ្នកកាសែតលោក Jamal Khashoggi នៅ ប្រទេសតួកគីកាលពីឆ្នាំ ២០១៨ ។

លោក Khalid Alotaibi ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរបារាំងកាលពីថ្ងៃអង្គារនៅ ឯអាកាសយានដ្ឋាន Charles de Gaulle ហើយត្រូវបានចោទប្រកាន់ថាជាផ្នែកមួយនៃក្រុមវាយប្រហារលោក Khashoggi ។
ប៉ុន្តែភ្លាមៗនោះ ស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងប៉ារីសបានប្រកាសថា ជនសង្ស័យដែលចាប់ខ្លួនបាននេះ គ្មានពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើអ្នកកាសែត Khashoggi នោះទេ ហើយចោទបារាំងថាបានចាប់ខ្លួនមនុស្សខុស ។

ទន្ទឹមនោះ ស្ថានទូតបានស្នើសុំឲ្យបារាំងផ្តល់សេរីភាពដល់ពលរដ្ឋអារ៉ាប៊ីសាអូឌីតរូបនេះវិញ ព្រោះជនជាប់ចោទត្រូវបានតុលាការកាត់ទោសរួចអស់ហើយ ។
គួរបញ្ជាក់ថា “Khalid Alotaibi” ត្រូវបានគេរាយការណ៍ថាជាឈ្មោះសាមញ្ញមួយនៅ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ទីបំផុត អាល្លឺម៉ង់ រកឃើញអធិការបតីថ្មីជំនួសលោកស្រី Angela Merkel
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


