ព័ត៌មានអន្ដរជាតិ
ទ័ពជើងទឹក អាមេរិក រឹបអូសកាំភ្លើង AK ចំនួន ១,៤០០ ដើមពីនាវានៅ សមុទ្រអារ៉ាប់
កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់កាលពីថ្ងៃពុធថា នៅដើមសប្តាហ៍នេះកងនាវាចរទី ៥ បានរឹបអូសកាំភ្លើង AK-47 ប្រហែល ១,៤០០ ដើម និងគ្រាប់យ៉ាងហោចណាស់ ២២៦,០០០ គ្រាប់ពីកប៉ាល់នេសាទដែលធ្វើដំណើរក្នុងសមុទ្រអារ៉ាប់ខាងជើង ។

សព្វាវុធ និងគ្រាប់ត្រូវបានរកឃើញដោយកងកម្លាំងទ័ពជើងទឹក ចំពេលមានការត្រួតពិនិត្យទង់ជាតិស្របតាមច្បាប់អន្តរជាតិនៅសមុទ្រអារ៉ាប់ខាងជើង ។
យោងតាមបុគ្គលិកអាមេរិកបានឲ្យដឹងថា នាវិក ៥ នាក់របស់នាវានេះត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិយេម៉ែន ហើយនឹងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ហើយក៏កំពុងកំណត់ថាវាប្រហែលជាមានប្រភពដើមនៅក្នុងប្រទេសអ៊ីរ៉ង់ ។

ទន្ទឹមនោះវាក៏កើតឡើងជាច្រើនខែ បន្ទាប់ពីនាវាពិឃាតមីស៊ីលនាំផ្លូវ USS Winston S. Churchill (DDG 81) បានរឹបអូសយកការដឹកជញ្ជូនអាវុធខុសច្បាប់ និងសមាសធាតុសព្វាវុធពីនាវាចំនួន ២ គ្រឿងនៅឆ្នេរសមុទ្រសូម៉ាលី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ទីបំផុត អាមេរិក ឲ្យប្រើថ្នាំគ្រាប់ក្រុមហ៊ុន Pfizer ព្យាបាលអ្នកជំងឺ កូវីដ អាយុ ១២ ឆ្នាំឡើងទៅ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


