ព័ត៌មានអន្ដរជាតិ
UN រកលុយ៦.៥លានដុល្លារជួយដល់ជនរងគ្រោះព្យុះទីហ្វុងនៅហ្វីលីពីន
អង្គការសហប្រជាជាតិបានចាប់ផ្តើមយុទ្ធនាការណ៍មួយនៅថ្ងៃសុក្រ ទី២៤ ខែធ្នូនេះដើម្បីរៃអង្គាសប្រាក់ចំនួន៦.៥លានដុល្លារអាមេរិកជាជំនួយដល់ជនរងគ្រោះដោយព្យុះទីហ្វុង Rai ដែលបានវាយប្រហារប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន។

អ្នកសម្របសម្រួលក្នុងប្រទេសហ្វីលីពីនរបស់អង្គការសហប្រជាជាតិ លោក Gustavo Gonzalez បាននិយាយថា ៖«ថ្ងៃសុក្រនេះ យើងនឹងចាប់ផ្តើមកម្រិតក្នុងស្រុកជាមួយនឹងសហគមន៍អន្តរជាតិដែលជាតំណាងនៅទីក្រុងម៉ានីល…ការបង្ហាញអំពីតម្រូវការមនុស្សធម៌ និងផែនការអាទិភាព»។
លោកបញ្ជាក់ថា ៖«ស្នើសុំរកលុយចំនួន៦.៥លានដុល្លារអាមេរិក»។ ចំនួនទឹកប្រាក់នេះមានគោលដៅជួយមនុស្ស៥៣០០០០នាក់នៅតំបន់ដែលរងផលប៉ះពាល់ខ្លាំងដែលត្រូវការដឹកជញ្ជូនផលិតផលសុខភាព អាចទទួលបានទឹកប្រើប្រាស់ និងកន្លែងអនាម័យ។
លោក Gonzalez បាននិយាយថា ៖«មានសន្ទុះសម្រាប់ការគាំទ្រពេញលេញ។ ឥឡូវនេះបញ្ហាប្រឈមគឺថា សេចក្តីប្រកាស និងសាមគ្គីទាំងអស់ត្រូវតែចេញសកម្មភាពឲ្យលឿនជាក់ស្តែង»។
ព្យុះទីហ្វុង Rai បានវាយប្រហារផ្នែកជាច្រើននៅប្រទេសហ្វីលីពីនមួយសប្តាហ៍កន្លងទៅហើយដែលបានសម្លាប់មនុស្សហោចណាស់៣៧៥នាក់នៅភាគខាងត្បូង និងភាគកណ្តាលនៃប្រជុំកោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


