Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​រាប់​ពាន់​នាក់​អត់​ផ្ទះ​​ និងស្រេក​ឃ្លាន​​ពី​ព្យុះ​ទីហ្វុង​​នៅ​ហ្វីលីពីន

បានផុស

នៅ

នៅ​ថ្ងៃ​បុណ្យ​ណូអែល មនុស្ស​ម្នា​នាំ​គ្នា​សប្បាយ​រីក​រាយ​នឹង​​រៀប​ចំ​ពិធី​កម្សាន្ត​ ប៉ុន្តែ​បុរស​ឈ្មោះ Jay Lacia មិន​បាន​រៀប​ចំ​ពិធី​ដូច​ឆ្នាំ​មុន​ៗ​ទេ។ អ្វី​ដែល​គាត់​​ចង់​បាន​នៅ​ឆ្នាំ​នេះ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ និង​កន្លែង​ស្នាក់​នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​អាយុ​២៧​ឆ្នាំ​រស់​នៅ​ទី​ក្រុង Surigao ភាគ​​ខាង​ជើង​ប្រទេស​ហ្វីលីពីន​ដែល​ទទួល​រង​​ការ​វាយ​ប្រហារ​ពី​ព្យុះ​ទី​ហ្វុង​​ដ៏​អាក្រក់​បាន​និយាយ​ថា ៖«រាល់​ឆ្នាំ​យើង​តែង​តែ​រៀប​ចំ​ពិធី​អបអរ​បុណ្យ​ណូអែល តែ​ឥឡូវ​នេះមិន​អាច​ទេ»។

ជាង​មួយ​សប្តាហ៍ បន្ទាប់​ពី​ព្យុះ​ទី​ហ្វុង Rai ដែល​បាន​វាយ​ប្រហារ​ប្រទេស​ហ្វីលីពីន  Lacia បាន​ឈប់​សង្គ្រោះ​​អ្វី​ដែល​សេស​សល់​ពី​ផ្ទះ​របស់​គាត់​​ដែល​ខូច​ខាត​ទៀត​ហើយ។ គ្មាន​ផ្ទះ​ណា​មួយ​អាច​ឈរ​នៅ​ល្អ​ដូច​មុន​ទៀត​ទេ​ក្នុង​ភូមិ​របស់​គាត់​ទាំង​មូល​ជិត​កោះ Dinagat។

Lacia បាន​និយាយ​ថា ៖«អ្វី​ៗ​បាន​បាត់​បង់​អស់​ហើយ រាប់​ទាំង​ផ្ទះ​ខ្ញុំ។ ទាំងដំបូល ទាំង​តួ​ផ្ទះ​ធ្វើ​ពី​ឈើ​ខូច​ទាំង​អស់​»។

គ្មាន​នរណា​ម្នាក់​​រំពឹង​ពី​ព្យុះ​ទី​ហ្វុង​ Rai បាន​ផ្ទុះ​ឡើង​​វាយ​ប្រហារ​ភូមិ​ប្រជុំ​កោះ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ទេ។ វា​ជា​ព្យុះ​ទី​ហ្វុង​អាក្រក់​បំផុត​វាយ​ប្រហារ​ហ្វីលីពីន​នៅ​ឆ្នាំ​នេះ​ដែល​បាន​សម្លាប់​មនុស្ស​ជិត​៤០០​នាក់ និង​បំផ្លាញ​ផ្ទះ​សម្បែង​រាប់​ពាន់​ខ្នង។

តាម​ពិត​ទៅ​ហ្វីលីពីន​បាន​ជួប​គ្រោះ​ព្យុះ​ទី​ហ្វុង​ជា​ច្រើន​លើក​ហើយ​ឆ្នាំ​នេះ ប៉ុន្តែ​វិបត្តិ​អាកាស​ធាតុ​បាន​បង្ក​ជា​ព្យុះ​វាយ​ប្រហារ​ខ្លាំង​ៗ​លើស​ពី​មុន​ ដែល​បន្សល់​ទុក​​ជន​រង​គ្រោះ​កាន់​តែ​ក្រី​ក្រ​​ច្រើន​ឡើង​របស់​ប្រទេស​នេះ។

ក្រុម​គ្រួសារ​ផ្សេងៗ​ដូច​ជា​គ្រួសារ​របស់ Lacia ដែរ​គឺ​បាត់​បង់​អ្វី​ៗ​ទាំង​អស់។ ឥឡូវ​នេះ​ ពួក​គេ​​ប្រឈម​មុខ​នឹង​កិច្ច​ការ​ដែល​មិន​អាច​ទៅ​រួច​ដើម្បី​ធ្វើ​ផ្ទះ​សម្បែង​ឡើង​វិញ​ បើ​សូម្បី​តែ​អាហារ​បរិភោគ​ក៏​មិន​គ្រប់​គ្រាន់​ផង។

បុរស​នេះ​និយាយ​ថា ៖«យើង​គិត​ថា យើង​មាន​សុវត្ថិភាព ពី​ព្រោះយើង​បាន​ចង​ផ្ទះ​ហើយ។ យើង​បាន​គិត​ថា យើង​ចង​គ្រប់​គ្រាន់​ដែល​ផ្ទះ​មិន​អាច​ដួល​រលំ​បាន។ ជា​អកុសល វា​មិន​គ្រប់​គ្រាន់​ទេ»។

មនុស្ស​ជិត​៤​លាន​នាក់​​នៅ​ទូទាំងទីប្រជុំ​ជន​ជាង​៤០០​បាន​ទទួល​រងប៉ះ​ពាល់​​ដោយ​ព្យុះ​ទី​ហ្វុង​ Rai។ ​នេះ​បើ​យោង​តាម​ក្រុម​ប្រឹក្សាកាត់​បន្ថយ​ហានិភ័យ និង​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ជាតិ​ហ្វីលីពីន (NDRRMC)។

មនុស្ស​ជាង​​កន្លះ​លាន​នាក់​​នៅ​តែជម្លៀស​ខ្លួន​ដោយ​គ្មាន​ផ្ទះ​សម្បែង​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ដែល​ជា​ឱកាស​នៃ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ណូអែល។

លោក Jerome Balinton ប្រធាន​អង្គការ​មនុស្ស​ធម៌ Save the Children បាន​និយាយ​ថា ៖«ក្រុម​គ្រួសារ​ច្រើន​ណាស់​មិន​មាន​អ្វី​សោះ។ ក្នុង​ពិធី​បុណ្យ​ណូអែល ពួក​គេដាក់​ភ្លើង និង​បទ​ចម្រៀង​ទៅ​កន្លែង​ខូច​ខាត​ មណ្ឌល​ជម្លៀស​សើម។ ពួក​គេ​គ្មាន​ធ្វើ​អ្វី ក្រៅ​ពី​បួង​សួង​ឲ្យ​រស់»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម