Connect with us

ព័ត៌មានអន្ដរជាតិ

ពេលនេះ ប្រទេសដឹកនាំដោយលោក Min Aung Hlaing ក៏រកឃើញករណី Omicron ដែរ

បានផុស

នៅ

ក្រសួង​សុខាភិបាល​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជាក់​ពី​ករណីវីរុសកូវីដបំប្លែងខ្លួន Omicron ​ដំបូង​ចំនួន ៤ ករណី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់ក្រសួងបានឲ្យដឹងថា វីរុសបំប្លែងខ្លួន Omicron ត្រូវបានរកឃើញនៅក្នុងសំណាកចំនួន ៤ នៃអ្នកត្រឡប់មកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម បន្ទាប់ពីការធ្វើតេស្តសំណាកចេញពីម៉ាស៊ីនធំ PCR និងលំដាប់ហ្សែនរបស់មន្ទីរពិសោធន៍នៃអ្នកត្រឡប់មកវិញសរុបចំនួន ៣០ នាក់ ។

ការចេញផ្សាយនោះបាននិយាយថា មានតែអ្នកឆ្លងម្នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកឆ្លងទាំង ៤ នាក់នេះដែលបង្ហាញរោគសញ្ញា ហើយអ្នកទាំងអស់សុទ្ធតែស្ថិតក្នុងស្ថានភាពល្អ ។

ចំណែកពាក់ព័ន្ធនឹងករណីឆ្លងជំងឺកូវីដ ១៩ វិញ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានរាយការណ៍ថា គិតត្រឹមថ្ងៃអង្គារប្រទេសនេះមានករណីឆ្លងសរុបចំនួន ៥៣០,០០០ ករណី ជាមួយនឹងការស្លាប់ចំនួន ១៩,២៦០ នាក់ ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានរកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ ដំបូងចំនួន ២ ករណីកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ កូវីដ អុកឡុកពិភពលោក ៣ ឆ្នាំហើយ តែប្រទេស ៤ នេះនៅតែគ្មាន ករណីឆ្លងសូម្បីមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម