ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា គ្រោងភ្ជាប់ជើងហោះហើរត្រង់មកកាន់ទីក្រុង ឡាវ
ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ា (MAI) បានប្រកាសផែនការភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងយ៉ាំងហ្គោនមកកាន់ទីក្រុងវៀងច័ន្ធរបស់ប្រទេសឡាវនាដើមខែឧសភា ឆ្នាំ២០២៤ នេះដើម្បីពង្រឹងមហិច្ឆិតាភ្ជាប់បណ្ដាញទំនាក់ទំនងអន្តរជាតិសាជាថ្មី ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Laotian Times កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ ។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុន MAI កាលពីថ្ងៃទី៨ ខែមីនា ខណៈក្នុងពិធីនោះ លោក Tanes Kumar នាយកប្រតិបត្តិស្តីទី និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន MAI បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ាក៏នឹងដាក់ផ្លូវហោះហើរថ្មីទៅកាន់ទីក្រុងឈៀងម៉ៃប្រទេសថៃ, ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ, ទីក្រុងដាកាប្រទេសបង់ក្លាដែស និងផ្លូវហោះហើរទៅកាន់ប្រទេសផ្សេងទៀតផងដែរ ។
លោក Kumar បានប្រាប់សារព័ត៌មាន Eleven Myanmar ថា “ថ្វីដ្បិតតែមានបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែក្រុមហ៊ុន MAI នឹងពង្រីកបណ្តាញធ្វើដំណើរបន្ថែមទៀត ហើយចំនួនជើងហោះហើរបរទេសដែល MAI កំពុងហោះហើរនឹងកើនឡើងដល់ ២១ ជើង ។ ខ្ញុំជឿជាក់ថា ជើងហោះហើរថ្មីដែលរៀបដំណើរការម្តងទៀតនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកដំណើរ និងក្រុមការងាររបស់យើង” ។
ទន្ទឹមនោះ យោងតាមក្រសួងព័ត៌មានមីយ៉ាន់ម៉ាបានឲ្យដឹងថា ផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុន MAI ឆ្ពោះទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ នឹងដំណើរការជើងហោះហើរប្រចាំសប្តាហ៍ក្នុងថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ដែលចាប់ពីថ្ងៃទី៤ ខែឧសភាតទៅ ។ លើសពីនេះទៀត MAI ក៏គ្រោងនឹងបង្កើនជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិជាមួយប្រទេសផ្សេងទៀតផងដែរ ។

ជើងហោះហើរត្រង់រវាងឡាវ និងមីយ៉ាន់ម៉ាទុកចោលឥតដំណើរការអស់ជាច្រើនទសវត្សរ៍មកហើយ ។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ក្រុមហ៊ុនអាកាសចរណ៍ឡាវបានបញ្ឈប់ជើងហោះហើរទៅទីក្រុងយ៉ាំងហ្គោន ដោយសារតែផ្លូវនេះមិនអាចទាញប្រាក់ចំណេញចូលក្នុងសេដ្ឋកិច្ចឡាវបានឡើយ ។
ប៉ុន្តែរហូតដល់ដើមឆ្នាំ ២០១៣ ផែនការតភ្ជាប់ផ្លូវអាកាសរវាងទីក្រុងវៀងចន្ទន៍ និងទីក្រុងយ៉ាំងហ្គោន ក៏ត្រូវបានដាក់ចេញសាជាថ្មី ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកក្រុមហ៊ុនអាកាសចរណ៍ឡាវបានលុបចោលផែនការនេះក្នុងឆ្នាំដដែល ដោយលើកហេតុផលថា ក្រុមហ៊ុនត្រូវការពេលវេលាបន្ថែមទៀតក្នុងការបង្កើតយុទ្ធសាស្ត្រទីផ្សារដើម្បីរិះរកប្រាក់ចំណេញឲ្យបានគ្រប់គ្រាន់ទៅតាមផែនការនៃផ្លូវហោះហើររបស់ខ្លួន ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


